(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពក្នុងវិស័យកសិកម្ម និងវិស័យស្រូវអង្ករ។
កិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព មានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជនផងដែរ៕