(ភ្នំពេញ)៖ ក្រុមហ៊ុន CBS មានកិត្តិយសក្នុងការប្រកាសថា កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia បានដាក់បញ្ចូលទៅក្នុងបញ្ជីបេក្ខភាពផ្លូវការមួយ សម្រាប់ប្រកួតប្រជែង ពានរង្វាន់ International Emmy Awards 2025។
ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា កម្មវិធីទូរទស្សន៍ក្នុងស្រុក MasterChef Cambodia កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើវេទិកាអន្តរជាតិដ៏មានកិត្យានុភាពមួយនេះ! ។
កម្មវិធី MasterChef Cambodia ទាំងមូល ត្រូវបានផលិតនៅក្នុងស្ទូឌីយ៉ូ Camwood របស់ CBS ដែលស្ថិតនៅរាជធានីភ្នំពេញ។ វាបានក្លាយជាកម្មវិធីដ៏ពេញនិយមកាលពីឆ្នាំមុន ដោយទទួលបានអ្នកទស្សនាជាង ២៨០ លានដងតាមអនឡាញ និងទូរទស្សន៍ ក្នុងចំណោមភាគទាំង ២៥ នៃរដូវកាលទី៣។ រដូវកាលទី៤ ឆ្នាំនេះកម្មវិធីសន្យាថានឹងកាន់តែធំ និងប្រសើរជាងមុន ជាមួយនឹងសាច់រឿង ការភ្ញាក់ផ្អើល និងបេក្ខភាពដែលមានទេព្យកោសល្យរួមគ្នាមកធ្វើការប្រកួតចម្អិនម្ហូបឱ្យកាន់តែកក្រើកជាងមុន៕