(កំពង់ចាម)៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងខិតមកដល់ឆាប់ៗនេះ។

ផ្តល់កិច្ចសម្ភាសជាមួយក្រុមការងារព័ត៌មាន Fresh News កាលពីថ្ងៃទី៩ ខែមេសា​ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី វ៉ា សុធារ៉ា ស្នងការរងទទួលផែនការងារសេនាធិការ ​បានឱ្យដឹងថា ក្រោមការយកចិត្តទុក្ខដាក់ និងចង្អុលបង្ហាញពី សំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានណែនាំ និងរៀបចំកម្លាំងនគរបាលទាំងអស់ទូទាំងខេត្ត ដើម្បីអនុវត្តការងារឱ្យបានល្អ ធានាឱ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសកម្លាំងចរាចរណ៍ទាំងអស់ត្រូវតែចេញ ជួយសម្រួលចរាចរណ៍ទាំងក្នុងខេត្ត ក៏ដូចជាច្រកចេញចូលខេត្ត ដើម្បីកាត់បន្ថយការកកស្ទះ និងរៀបចំកម្លាំងឱ្យបានល្អ ជាពិសេសអនុវត្តឱ្យបាននូវសម្តី កាយវិការឱ្យបានសមរម្យ នៅពេលបំពេញតួនាទីភារកិច្ច៕

សូមស្តាប់កិច្ចសម្ភាសដូចខាងក្រោម៖