(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាតំណាងអភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការគ្រប់បណ្តាអង្គភាព អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនគរបាលជាតិការពារព្រំដែនផ្លូវគោក៨២៧ និងយោធានៅបញ្ជាការដ្ឋានសឹករង មណ្ឌលសឹករងមណ្ឌលសីមា ឈរជើងការពារខ្សែក្រវាត់តាមបន្ទាត់ព្រំដែនរវាងខេត្តកោះកុង និងខេត្តត្រាត ប្រទេសថៃ។

ការចុះសួរសុខទុក្ខ បានធ្វើឡើង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះ លោក ហាក់ ឡេង បានថ្លែងថា កងកម្លាំងជួរមុខគួរតែមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ហើយត្រូវរួមសាមគ្គីគ្នា ដើម្បីការពារទឹកដី ដើម្បីជាតិ និងប្រជាពលរដ្ឋ ហើយត្រូវយកចិត្តទុក្ខដាក់ចំពោះសុខភាព គោរពតាមក្រមសីលធម៌ និងវិន័យកងទ័ព និងត្រូវចេញរួមសាមគ្គីគ្នារក្សាក្នុងវិន័យកងប្រដាប់អាវុធ៕