(បន្ទាយមានជ័យ)៖ រយៈពេល៩ថ្ងៃ មានពលករខ្មែរជិត ២ម៉ឺននាក់ ដែលត្រឡប់មកស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា រយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃ០១-០៩ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មានចំនួន ១៦ ៤៤០នាក់ និងមានស្រី ៧ ៧៧៨នាក់ ក្នុងនោះមានពលករខ្មែរចំនួន ១០ ០៥៨នាក់ ស្រីចំនួន ៤ ៥៨៤នាក់។
លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើទៅរាជរដ្ឋាភិបាលថៃ និងបានឯកភាព និងលើកលែងតម្លៃសេវាអនុញ្ញាតចេញចូលប្រទេសថៃ ដល់ពលករខ្មែរ អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ហើយការលើកលែងនេះ បូករួមទាំងកូនក្រោមអាយុ ១៨ឆ្នាំ ដែលទទួលបានវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងមានលិខិតអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃ លើសថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៕