(កំពង់ឆ្នាំង)៖ អំណោយជាសម្ភារប្រើប្រាស់ និងសម្ភារសិក្សារបស់អង្គកាយូអិនឌីភី (UNDP) ត្រូវបានចែកជូនប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ចំនួន១៧៩គ្រួសារ កាលពព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ។
វិធីចែកអំណោយដល់ប្រជាពលរដ្ឋខាងលើនេះ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីអង្គការយូអិនឌីភី (U NDP) ក្រោមអធិបតីភាពលោក អម សុ ភា អភិបាលរងខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុកបរិបូរណ៍ ប្រធានក្រុមប្រឹក្សាឃុំឆ្នុកទ្រូ និងប្រជាពលរដ្ឋដែ លមកទទួលអំណោយចំនួន១៧៩គ្រួសារ។
លោក សាំង គឹមស៊ន ប្រធានក្រុមប្រឹក្សាឃុំឆ្លុកទ្រូង បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូ ដែលបានមកទទួលអំណោយពីអង្គការយូអិនឌីភី (UNDP) មានចំនួន១៧៩គ្រួសារ។ អំណោយដែលត្រូវបានចែកជូនប្រ ជាពលរដ្ឋខាងលើនេះផងដែរមានចំនួន១៤មុខ ក្នុងនោះមានសម្ភារប្រើប្រាស់ និងសម្ភារសិក្សាសម្រាប់សិស្សានុសិស្សមានដូចជា៖ កាបូបដាក់ សៀវភៅសៀវភៅ ប៊ិច បន្ទាត់ ស្បែកជើងសិស្សចំនួន២គូរ និងសំលៀកបំពាក់ សិស្សចំនួន៣កំប្លេក្នុងម្នាក់ៗ។
ចំណែកអំណោយជាសម្ភារប្រើប្រាស់ទាំងអស់ខាងលើនេះគឺសុទ្ធសឹងជាតម្រូវការចាំបាច់ក្នុងការ ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសិស្សានុ សិស្សក្នុងនោះក៏មានការផ្ដល់ជូននូវទឹកលាងដៃ និងសាប៊ូលាងដៃសម្លាប់មេរោគផងដែរ។
ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សាឃុំឆ្នុកទ្រូ ជួសមុខឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់លោកទាំងអស់ សូមសំដែងនូវការដឹងគុណ និងថ្លៃអំណ រគុណយ៉ាងជ្រៅចំពោះអង្គការយូអិនឌីភី (UNDP) ដែលអង្គការនេះតែងតែ សហការ ជាមួយអាជ្ញាធរគ្រ ប់មូលដ្ឋានក្នុងការយកចិត្តទុកដាក់ជួយទំនុកបម្រុងគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះ ខាតតាំងពីដើមរហូតមក។
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងនៅក្នុងឱកាសនោះថា ក្នុងនាមលោកជាអាជ្ញាធរ លោកក៏មិនភ្លេចនូវការដឹងគុណ និងអរគុណដល់អង្គការយូអិនឌីភី (UNDP) ដែលជាអង្គការមួយមានវ័យចំណាស់ ក្នុងប្រទេសកម្ពុជា តែងបានសហការជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋខ្មែរតាំងពីដើមរហូតមក។
ជាក់ស្ដែងនៅថ្ងៃនេះអង្គការយូអិនឌីភី (UNDP) បាននាំមកនូវអំណោយជាសម្ភារប្រើប្រាស់ និងសម្ភារសិក្សាទាំងសំលៀកបំពាក់ទាំងសម្ភារប្រើប្រាស់ និងសម្ភារផ្នែកអនាម័យយ៉ាងច្រើនសន្ធឹកសន្ធាប់ផ្ដល់ជូនប្រជា ពលរដ្ឋចំនួន១៧៩គ្រួសារក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌នាពេលនេះ។
លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលបានមកទទួលអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់នាថ្ងៃនេះ សម្ភារទាំងអស់នេះសូមបងប្អូនយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងទៅតាមការ ណែនាំរបស់ក្រុម បច្ចេកទេស របស់អង្គការ ដែលបានណែនាំដល់បងប្អូន ដូចជាការប្រើប្រាស់ធុងចម្រោះទឹក ការប្រើប្រាស់នូវសាប៊ូលាងដៃនិងទឹកថ្នាំសម្លាប់មេរោគជាដើម ចៀសវាងការប្រើខុសបច្ចេកទេសដែលពុំទទួលបាននូវប្រសិទ្ធភាព៕