(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងជាសមាជិកក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចុះពិនិត្យការតុបតែងលម្អ ក្នុងព្រឹត្តិការណ៍កម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីត្រៀមសម្រាប់អំណរ សាទរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តស្វាយរៀង បានអរគុណ និងកោតសរសើរប្អូនៗក្មួយៗយុវជន (ស.ស.យ.ក) ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តចូលរួមសកម្មភាពសង្គមក្នុងការរៀបចំតុបតែង លំអរទីតាំងកំសាន្ត នានាក្នុងក្រុងស្វាយរៀង ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មីផង និងត្រៀមទទួលបងប្អូនប្រជាពលរដ្ឋមកកំសាន្តសប្បាយរីករាយ នាឱកាសឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះផង នេះបង្ហាញឲ្យឃើញអំពីសកម្មភាពល្អៗរបស់ក្មួយៗយុវជន ក្នុងការរួមចំណែកយ៉ាងធំធេងសម្រាប់សង្គមជាតិ។

លោក សរ សុដានី បានគូសបញ្ជាក់ថា ក្រោមការគិតគូរពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ អំពីការធ្វើសង្ក្រាន្តស្វាយរៀង ដើម្បីឲ្យប្រព្រឹត្តទៅមានភាពសប្បាយរីករាយដល់បងប្អូន ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ក្រោមម្លប់នៃសុខសន្តិភាព ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕