(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានបើកដំណើរការផ្លូវការ «គម្រោងកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់នឹងអាកាសធាតុ នៅតំបន់ទន្លេមេគង្គ»។ ដោយមានការចូលរួមពី លោក ម៉ាត់ឌូជេ កុមារ ឌូតា (Madhurjay Kumar Dutta) ប្រធាន MKCF និងលោក អាស៊ុតូស ខេ ចា (Ashutosh K Jha) ប្រធានហិរញ្ញវត្ថុ MKCF ព្រមទាំងវត្តមានរបស់សាស្ត្រាចារ្យ មូយ៉ុង ហាន មិកពីសាកលវិទ្យាល័យជាតិសេអ៊ូល និងថ្នាក់ដឹកនាំវិទ្យាស្ថាន និងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ការប្រើប្រាស់នូវក្នុងលំហរអាកាសមានច្រើនរួមមាន៖ ផ្សែងបង្ហុយ (រថយន្ដ ម៉ូតូ), រោងចក្រ ,ការសាកអាវុធរបស់មហាអំណាច និងសង្គ្រោះផ្ទុះឡើងសព្វថ្ងៃនេះ គឺបំផ្លាញអាកាសធាតុ ទាំងអស់នេះហើយដែលត្រូវការបំម្លែងបំណិតភាព ឱ្យទៅជាទឹកភ្លៀងមួយដែលមានទឹកបរិសុទ្ធអាចទទួលទានបាន។

លោកបណ្ឌិតសភាចារ្យ បានបន្ដថា ដឹងច្បាស់ណាស់ អ្វីដែលរីកចម្រើនហើយមនុស្សកាន់តែវិវត្ដន៍លឿន ហើយអាចកែប្រែកម្លាំងកាយ កម្លាំងបច្ចេកវិទ្យា ចេញពីកម្លាំងបច្ចេកវិទ្យាទៅជា កម្លាំងបច្ចេកវិញសប្បនិមិ្មត ទាំងអស់នេះហើយជាភាពចង់បានរបស់មនុស្ស ប៉ុន្តែមនុស្សមិនបានគិតពីធម្មជាតិនេះទេ។ បំផ្លាញ់ធម្មជាតិ បានកកាយយកធនធានកម្រយកមកធ្វើជាលក្ខណៈដូចជា «ស៊ីម» លក្ខណៈដូចជាកម្មវិធី «អាយជី» អ្នកបំផ្លាញ់ធម្មជាតិ ឥឡូវនេះ ធម្មជាតិកំពុងតែតបតវិញហើយ។

ជាក់ស្ដែងឃើញថា ប្រទេសថៃ និងប្រទេសភូមា ដែលមានរញ្ជួយដីនេះ បានទទួលឥទ្ធិពលមកដល់ថៃ ហើយក៏រំញោចមកដល់ប្រទេសកម្ពុជា ដោយសារតែតម្រូវការរបស់មនុស្សហួសហេតុ ភាពចង់បានរបស់មនុស្សអស្ចារ្យពេក ការប្រែប្រួលពីភាពអស្ចារ្យនេះហើយ បានធ្វើឱ្យពិភពលោកត្រូវវិញត្រឡប់មកគិតវិញ ហើយមានមោទភាពណាស់គ្រាន់តែមាន អេអាយ នាំគ្នាសប្បាយចិត្ដ និងចង់ធ្វើឱ្យទៅជាអេអាយដែរ។

បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា កូរ៉េ គឺនៅលើកកោះមួយដែលហ៊ុមព័ទ្ធដោយសមុទ្រដូច្នេះ ប្រទេសកូរ៉េ ត្រូវការទឹកភ្លៀងច្រើនជាងប្រទេសកម្ពុជា ពីព្រោះថា ទឹកសមុទ្រមិនអាចទទួលទានបានទេ ដោយសារមានជាតិប្រៃ។ ការរួមសហការនេះដែលធ្វើឱ្យមេរៀនរបស់កម្ពុជា មានពីបុរាណមក ប៉ុន្ដែត្រូវបាត់ដោយសារការរីកចម្រើន។ ត្រូវតែការពង្រឹងវិស័យអប់រំ ប្រសិនបើគ្មានវិស័យអប់រំទេ ត្រូវបញ្ជូលកម្មវិធីប្រព័ន្ធទឹកស្អាតទៅក្នុងប្រព័ន្ធអប់រំដើម្បីឱ្យយល់ ឱ្យដឹង ហើយកាលណាដែលក្មេងដឹងហើយ គឺពង្រីកពេញមួយជីវិត បើយល់ពីវិស័យអប់រំវិញ នឹងក្លាយទៅជារយៈពេលវែងរហូតតទៅ៕