(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ នអញ្ជើញសួរសុខទុក្ខ និងជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅគេហដ្ឋានរបស់សម្ដេចផ្ទាល់។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានគោរពជូនពរសម្ដេចសូមមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តចូលរួមបម្រើជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនក្រោមម្លប់នៃសុខសន្តិភាព ការអភិវឌ្ឍ និងសូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕