(កំពង់ចាម)៖ វត្តរតនៈអម្ពវ័ន ហៅវត្តដំណាក់ស្វាយ ស្ថិតនៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងខ្វះខាតបច្ច័យសម្រាប់កសាង ដំបូលកុដិ និងសូមបិណ្ឌបាតសប្បុរសជនជួយកសាងបង្ហើយ។
មានសង្ឃដីការបិណ្ឌបាតតាមរយៈអង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ព្រះចៅអធិការវត្ត មានសង្ឃដីការបញ្ជាក់ថា « ខ្ញុំព្រះករុណាអាត្មាភាព ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការ វត្តរតនអម្ពវ័ន ដំណាក់ស្វាយ អាត្មាភាព សូមចម្រើនពរ ដល់ញាតិញោម ពុទ្ធបរិស័ទជិតឆ្ងាយ ឲ្យបានជ្រាបជាដំណឹងថា ក្នុងវត្តកំពុងតែដំណើរការសាងសង់ នូវដំបូលកុដិ ដោយសារមានការខ្វះខាតបច្ច័យច្រើន សព្វថ្ងៃនេះ វត្តរតនអម្ពវ័ន ដំណាក់ស្វាយ កំពុងតែមានការខ្វះ ខាតបច្ច័យសម្រាប់ជាវ ដែកធ្វើថ្មោង ជាវដែកធ្វើដៃរណែង ជាវក្បឿង នឹងឲឈូរជាងជាដើម»។
អាត្មាភាពសូម អំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជន ពុទ្ធបរិស័ទ ញាតិញោម ជិតឆ្ងាយក្នុងនិងក្រៅប្រទេស ទាំងអស់សុទ្ធសឹងតែជាអ្នកមានសទ្ធាក្នុងព្រះពុទ្ធសាសនា សូម ចូលរួមជាបច្ច័យ ឬគ្រឿងសម្ភារៈសាងសង់នូវដំបូលកុដិ ទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីបានដំណើរការសាងសង់ បន្តទៀតឲ្យរួចជាស្ថាពរ ។
អាស្រ័យដូចបានជម្រាបដំណឹងខាងលើសូមញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានអញ្ជើញមកក្នុង កម្មវិធីឆេងម៉េងបង្សុកូលជូនដូនតាមេត្តាចូលរួមចំណែកតាមសទ្ធារៀងៗខ្លួន មួយដើមក្តី ពីរដើមក្តី តាមសទ្ធារបស់ ញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នា។ អាត្មាភាពសូមប្រសិទ្ធពរជ័យ សិរីមង្គល ដល់ញាតិញោម ពុទ្ធបរិស័ទ្ធទាំងអស់ ជួបតែពុទ្ធពរទាំងឡាយ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។
គម្រោងសាងសង់ ដំបូលកុដិ មាន ក្បឿង ១ការ៉េ តម្លៃ១៦$, ដែកផ្លោង ១ដើម តម្លៃ១៥$ , ដែកដៃរណែង ១ដើម តម្លៃ៥$ , ថ្នាំលាបដែក ១ធុង តម្លៃ១៣០$ ទំនាក់ទំនងតាមរយៈ ចៅអធិការវត្ត 0714040212 087878793 អាចារ្យ 097 44 90 626 គណៈកម្មការ 097 40011 31 សូមអរព្រះគុណនិងអរព្រះគុណ៕