(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេសកម្ពុជា (FTB) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
កិច្ចពិភាក្សានេះ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា និងស្នើសុំពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់(MOU) រវាងក្រសួងនិងធនាគារលើការទូទាត់ប្រាក់កម្រៃសេវាកម្មអាជ្ញាបណ្ណរបស់ក្រសួង ជាពិសេសការគោរពជូនពី ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបុគ្គលិកទាំងអស់របស់ធនាគារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ លោករដ្ឋមន្រ្តី និងក្រុមគ្រួសារផងដែរ៕