(បន្ទាយមានជ័យ)៖ ប៉ោយប៉ែតឆ្នាំនេះ ពិតជាប្លែកអស្ចារ្យ សម្រាប់ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលអាចផ្លាស់ប្តូរប្រវត្តិសាស្រ្តនៃក្រុងប៉ោយប៉ែត នៅទីតាំងប៉ោយប៉ែតថ្មីជាប់សណ្ឋាគារ និងកាស៊ីណូប៊ែតវើល ដោយកំសាន្តជាមួយនិងយន្តហោះខ្នាតយក្ស Boeing 747 ដ៏ពិសេស ដែលនិងនាំមកជូនលោកអ្នកនូវចំណាប់អារម្មណ៍ថ្មីពុំធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។

សូមអញ្ចើញចូលរួមសាងបទពិសោធន៍ថ្មី និងទទួលពរជ័យដ៏អស្ចារ្យជាមួយគ្នា ក្នុងពេលវេលាដ៏សំខាន់ ដែលមិនធ្លាប់មានពីមុនមក ដែលកម្មវិធីរួមមាន៖

១៖ យន្តហោះយក្ស Boeing 747 ជាយន្តហោះកំសាន្តដំបូងគេក្នុងប្រវត្តិសាស្រ្តនៃទីក្រុងប៉ោយប៉ែត។
២៖ កម្មវិធីលេងទឹកភ្លៀង747
៣៖ ពន្លឺភ្លើង 747 ដួងដែលចាំងលើមេឃប្រៀបដូចចក្រវាលនៃដួងតារា។
៤៖ ដ្រូនបញ្ជា 747 គ្រឿងតម្រៀបគ្នាជារូប និង អក្សរដែលអស្ចារ្យនៅលើមេឃ។
៥៖ ឆាកបណ្តែតលើអាកាសដ៏ធំបំផុតដូចអណ្តែតនៅលើមេឃ ព្រមទាំងការសម្តែងបែបបច្ចេកវិទ្យាមិនធ្លាប់មាននៅទីណាឡើយ។
៦៖ បាតុភូតភ្លៀងសិប្បនិម្មិតបរិសុទ្ធ ដ៏អស្ចារ្យបំផុត Pure RoRain បញ្ចេញភ្លៀងពិសេស ដែលលោកអ្នកទទួលទានបាន។
៧៖ កន្លែងលេងទឹក 360ដឺក្រេជុំវិញយន្តហោះដ៏សែនសប្បាយ។

សំខាន់បំផុត! ព្រឹត្តិការណ៍នេះ បើកឲ្យចូលរួមទស្សនានិងកំសាន្តសប្បាយជាមួយគ្នាដោយសេរីឥតគិតថ្លៃ ព្រមទាំងជួបជាមួយ MC និង DJ លំដាប់ពិភពលោកដ៏ល្បី ចំនួន២៩នាក់។

កុំភ្លេចចូលរួមកម្មវិធី HEAVEN 747 ឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃទី ១៣-១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង១៦៖០០រសៀលដល់ម៉ោង២៖០០ទៀបភ្លឺ។ ទីតាំង​: https://maps.app.goo.gl/hWw1392yy8xr4tL97