១៖ លោកអ្នកកើតឆ្នាំជូត

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាល យ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយ ឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការអ្នកមុខ ជាត្រូវរងនូវអំពើសង្កត់សង្កិន យ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចោញឈោ្មះបោះសម្លេងជាត្លុកកំប្លែង លេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយ សត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យនឹងបានស្ដុកស្ដម្ភ។

បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្ត យ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណប់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្តែថាអ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក ក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង។

២៖ លោកអ្នកកើតឆ្នាំឆ្លូវ

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះគឺជាឆ្នាំដែលជោគលាភ មុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្ដី ឬចៅហ្វាយនាយ ជាធំបុ្រងទំនុកបម្រុងដល់អ្នកតែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឱ្យអ្នកឯណោះឮ ឬដឹងបើអ្នកបានតម្លៃប្រាដកក្នុងហេតុភេទបែបនេះឈោ្មះថា ខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេច ដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងនឹកស្មានមិនដល់ តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្សា ចំពោះផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះ ព្រោះមានអ្នករង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះ ចូលអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកលួងបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយមិនគួរលីសែងរកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះគ្រិចឆ្អឹងខ្នង។

៣៖ លោកអ្នកកើតឆ្នាំខាល

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលសម្រេចលាភផលជូន ដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយ យ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខានដល់អ្នក ក្នុងរយៈឆ្នាំនេះមួយចំនួន។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះអ្នកតោងតែកែកុនប្រើសេចក្តីពិនិត្យពិច្ឆ័យឱ្យល្អិតល្អន់បន្តិច សូម្បីអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេអ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយ ឈឺ ថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់លោកអ្នក និងផ្ដល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយបើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។

៤៖ លោកអ្នកកើតឆ្នាំថោះ

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្កិជាទីស្រឡាញ់ ឬញាតិសន្តាន ដែលមានគុណបំណាច់លើរូបអ្នក ត្រូវនិរាសពីគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាត ផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គ ក្នុងការងារខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីតែមិនជាការសំខាន់ទេ។

បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះការរៀបចំមង្គលការរបស់អ្នក បានផលសម្រេចបំណងមែនពិតប្រកប ទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី លោកអ្នកត្រូវបានឡើងតំណែងនាទីបន្ថែម ជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺ គឺច្រើនតែផ្ដាសាយ។

៥៖ លោកអ្នកកើតឆ្នាំរោង

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយអ្នកគង់បានសម្រេច ក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្ដូរផ្តាច់មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយ អ្នកគេជាមនុស្សអាប់ជោគ ថោករាសីដឹកនាំអ្នកឱ្យខកខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួន ជាដាច់ខាត។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាល បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយ ឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការអ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្កិន យ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចោញឈ្មោះបោះសម្លេង ជាត្លុកកំប្លែងលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយ មានគេជួយឱ្យបានទ្រព្យសម្បត្តិនឹងបានស្ដុកស្ដម្ភ។

៦៖ លោកអ្នកកើតឆ្នាំម្សាញ់

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គ ជាញឹកញយក្នុងដំណើរការជីវិតធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ ប្រឹងរម្ងាប់ចិត្តទប់ទល់ និងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណាៗ ដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ចុងបំផុត អ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។បើអ្នកធ្វើយ៉ាងនេះបានទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញក្នុងរវាងអាយុប៉ុណ្ណេះ។

បើជាមនុស្សស្រីទំនាយ៖ ឆ្នាំនេះគឺជាឆ្នាំដែលជោគលាភមុខជានឹងមាន ដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្កិ ឬចៅហ្វាយនាយប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវព្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឱ្យអ្នកឯនោះឮ ឬដឹង បើអ្នកបានតមប្រាដកក្នុងហេតុភេទបែបនេះឈ្មោះ ថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។

៧៖ លោកអ្នកកើតឆ្នាំមមី

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ រីឯជោគលាភដែលអ្នកបាននោះនឹងបានពីទីឆ្ងាយ ត្រូវខំរក្សាកាយឲ្យល្អ ក្រែងមានជំងឺតម្កាត់ខ្លះផង។

បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្ត យ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណប់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្តែថាអ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក ក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង។

៨៖ លោកអ្នកកើតឆ្នាំមមែ

បើជាមនុស្សប្រុសទំនាយទាយថា៖ ឆ្នាំនេះ គឺជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជាត្រូវនឿយណាយធុញទ្រាន់ នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរ ឬជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះអ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្តីហ្មងមួររឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្តិនឹងកើតក្ដីរង្កៀសឫស្សាដល់អ្នក ដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូរអ្នកកុំភ្លេចស្មារតីឱ្យសោះយ៉ាងហោចណាស់ ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬមិត្តញាតិសន្តាន ដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាត ផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសាន្តសុខ បើទុកជាមានឧបស័គ្គ ក្នុងការងារខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ។

៩៖ លោកអ្នកកើតឆ្នាំវក

បើជាមនុស្សប្រុសទំនាយថា៖ ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសី របស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែន ពិតប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផងបើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងណាក៏ដោយអ្នកគង់បានសម្រេច ក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់មិត្តភក្តិ របស់អ្នក ឬមនុស្សធ្វើការជាមួយអ្នកគេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឱ្យខកខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរីផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយអ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។

១០៖ លោកអ្នកកើតឆ្នាំរកា

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេច ដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងនឹកស្មានមិនដល់ តែបើទោះទៅជាយ៉ាងនោះ ក៏ដោយក៏គង់តែនៅមានមនុស្សឫស្សាចំពោះលទ្ធផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះ ព្រោះមានអ្នករង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹងខាងមុខ នៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកលួងបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នកឱ្យចូលរួមការ ងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយមិនគួរលីសែងរែកពុនលើកដាក់ របស់ធ្ងន់ហួសពេកទេក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបស័គ្គជាញឹកញយ ក្នុងដំណើរការជីវិតធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់ និងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណាៗដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ ចុងបំផុតអ្នកខំបំពេញឱ្យបាន អង់អាចជានិច្ច។បើអ្នកធ្វើយ៉ាងនេះ បានទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណេះ។

១១៖ លោកអ្នកកើតឆ្នាំច

បើជាមនុស្សប្រុសទំនាយថា៖ នៅក្នុងឆ្នាំនេះ អ្នកតោងតែកែកុនប្រើសេចក្តីពិនិត្យពិច្ឆ័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់អានអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នកឬសេចក្តីស្និទ្ធស្នាល របស់លោកអ្នក និងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់ នឹងបានលាភធំតែមុននឹងកើតលាភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុកបន្ទាប់ ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មីមាននាទី ទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង។

១២៖ លោកអ្នកកើតឆ្នាំកុរ

បើជាមនុស្សប្រុសទំនាយថា៖ នៅក្នុងឆ្នាំនេះការរៀបមង្គលការរបស់អ្នក បានផលសម្រេចបំណងមែនពិត ប្រកបទៅដោយក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបា របស់អ្នកបន្តិចបន្តួចរួចពី ហេតុភេទបែបនោះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលត្រូវប្រុងប្រយ័ត្ន ជាទីបំផុតនោះ គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ។

បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជា ត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងពុំនោះសោត នាទីការពាររបស់អ្នកត្រូវរុះរើជាថ្មី បើមានការលក់ដូរ ឬជំនួញជួញប្រែជាអាជីពការនេះ នឹងបណ្តាលជាហេតុឱ្យមានសេចក្តីនឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុង ឆ្នាំនេះអ្នកនឹងមានស្លៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្តីហ្មងមួររឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្ត ភក្តិនឹងកើតក្ដីរង្កៀសឫស្សា ដល់អ្នកដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូរអ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏ នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ៕

ដកស្រង់ចេញពីសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល