​​(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់ជូន WiFi ដើម្បីសាធារណជនប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ។

បងប្អូនប្រជាពលរដ្ឋដែលទៅដើរកម្សាន្តនៅតាមទីតាំងសាធារណៈដូចជា តំបន់អង្គរ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀតក្នុងខេត្តសៀមរាប​ គឺអាចភ្ជាប់WiFi សាធារណៈនេះ ប្រើប្រាស់ ដោយឥតគិតថ្លៃបាន។

​បងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ទាំងនេះ ហើយអាចភ្ជាប់ PUBLIC WIFI BY MPTC ឬស្កេន QR Code ដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ប្រើ។

តំណភ្ជាប់សម្រាប់មើលទីតាំង WiFi របស់ក្រសួង៖ https://mptc.gov.kh/public-wifi