(ពោធិ៍សាត់)៖ «សង្ក្រាន្ដវិទ្យាល័យបាកាន» នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានរៀបចំនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ទទួលបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទៅលេងកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ដោយមានការបាញ់ទឹក និងលាបម្សៅផងដែរ។

«សង្ក្រាន្ដវិទ្យាល័យបាកាន» នេះត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្ដិភាព។

សូមជម្រាបថា ពិធីទទួលអំណរសាទរ និងអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ ខណៈបណ្ដាទីតាំង និងខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដបណ្ដើរៗ ដើម្បីឲ្យពលរដ្ឋលេងកម្សាន្ដ៕