(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងប្រតិភូអមដំណើរនៅរសៀលថ្ងៃទី

១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំចូលរួមពិធីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ប្រកបដោយសុខសាន្ត និងសប្បាយរីករាយនៅបរិវេណភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីបួងសួងនេះ សម្តេចក្រឡាហោម ស ខេង តែងតែបានអញ្ជើញ ដឹកនាំមន្រ្តីក្រោមឱវាទជារៀងរាល់ឆ្នាំ ដែលមានពិធីបុណ្យជាតិម្តង ហើយឆ្នាំនេះ គឺបួងសួង សុំសេចក្តីសុខដល់មន្រ្តីរាជការ និងប្រជាពលរដ្ខក្នុងខេត្ត ពិសេសឆ្នាំនេះគឺដើម្បីសុំឲ្យ មានសេចក្តីសុខ ក្នុងកម្មវិធី សង្រ្កាន្តបាត់ដំបង បានដំណើរការបានល្អ ដោយរលូនធ្វើឲ្យប្រជាពលរដ្ឋបានសុខសប្បាយរីករាយមានសុវត្តិភាពល្អ និងមានសុខភាពគ្រប់ក្រុមគ្រួសារ៕