(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានចុះសំណេះសំណាល និងសួរសុខទុក្ខជាមួយកងកម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧០១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាននាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ចែកជូនដល់ទីបញ្ជាការវរសេនាតូចការពារព្រំដែនគោក និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង៥ រួមមាន៖
* ទីបញ្ជាការវរសេនាតូចការពារព្រំដែនគោក ទទួលបានអង្ករ៤បេ ទឹកត្រី១០យួរ ប៊ីចេង១០គីឡូ តង់៨×៦ម៉ែត្រ ចំនួន២តង់ និងថវិកា២,០០០,០០០រៀល
* ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង៥ ដោយក្នុង១ប៉ុស្តិ៍ ទទួលបានអង្ករ២បេ ទឹកត្រី៥យួរ ប៊ីចេង៥គីឡូ តង់៨×៦ម៉ែត្រ ចំនួន០១តង់ និងថវិកា ចំនួន៤០០,០០០រៀល។ សរុបថវិកាទាំងអស់ ៧,៦៤២,០០០រៀល ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា និងកងកម្លាំងចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងផងដែរ៕