(សៀមរាប)៖ ក្រោយពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈ បានចុះពិនិត្យស្ថានភាពផ្ទាល់ នៅប្រាសាទតាសោម ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំទស្សនាប្រាសាទតាសោមពេលរាត្រី (Ta Som By Night)។

ការចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ក៏មានការចូលរួមពី លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរអប្សរា និង លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរផងដែរ៕