(ភ្នំពេញ)៖ ក្នុងឱកាសដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនជិត នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែមេសា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងភ្នំពេញរាជធានីប្រទេសកម្ពុជា។
កម្មវិធីទូរទស្សន៍ដ៏ឆ្នើមចំនួន៧ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានដូចជា "និស្ស័យផ្នែកវប្បធម៌របស់លោក Xi Jinping" “ប្រទេសចិន៖ រត់ប្រណាំងឆ្ពោះទៅអនាគត” ជាដើម នឹងចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ របស់កម្ពុជាជាបន្តបន្ទាប់។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន លោក ឃឹម វុទ្ធី អគ្គនាយកនៃស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងលោកខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាកម្ពុជា បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
លោក Shen Haixiong បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា រីករាយព្រួតដៃជាមួយកម្ពុជា ក្នុងការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្ដងដារខ្ពស់។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយយកឱកាសព្រឹត្តិការណ៍ ចាក់ផ្សាយកម្មវិធីលើកនេះ ធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយ ជាមួយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បន្តធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌រវាងចិននិងកម្ពុជា ពង្រីក “រង្វង់មិត្តភក្តិ”នៃប្រព័ន្ធផ្សព្វផ្សាយរវាងចិននិងកម្ពុជា ដើម្បីជំរុញឱ្យចំណងមិត្តភាព ដូចដែកថែបរវាងចិននិងកម្ពុជា ដើរទៅមុខដោយភាពនឹងនរនិងវែងឆ្ងាយ កសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មី លើកកម្ពស់សន្ដិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍនៃពិភពលោក។
លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាបានថ្លែងថា អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិនបានជ្រើសរើស កម្មវិធីទូរទស្សន៍ដ៏ឆ្នើម ចំនួន៧មកចាក់ផ្សាយនៅប្រទេសកម្ពុជា បានផ្តល់នូវឱកាសដ៏មានតម្លៃក្នុងការស្វែងយល់យ៉ាងស៊ីជម្រៅ អំពីវប្បធម៌ចិននិងពង្រឹងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ជឿជាក់ថា តាមរយៈការចាក់ផ្សាយកម្មវិធីនេះ ទស្សនិកជនកម្ពុជានឹងចាប់អារម្មណ៍ភាពទាក់ទាញពិសេស នៃវប្បធម៌ចិនដោយផ្ទាល់ និងទទួលបានការយល់ដឹង និងចំណេះដឹងអំពីប្រទេសចិនកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោកខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាកម្ពុជាបានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជានិងចិនទទួលបានលទ្ធផល ជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យភាពយន្តនិងទូរទស្សន៍ ។ការចាក់ផ្សាយកម្មវិធី ទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិននឹងបើកទ្វាមួយ ឱ្យទស្សិកជនកម្ពុជាយល់ពី ប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងសាងសង់ស្ពានសោតទស្សន៍នៃមិត្តភាពរវាងកម្ពុជានិងចិន ស្ថានីយទូរទស្សន៍អប្សរារីករាយ ជាមួយ CMG បន្តដើរតួនាទីជាស្ពាននិងតំណភ្ជាប់ ហើយរួមចំណែកកាន់តែច្រើនក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជននិងការផ្សព្វផ្សាយវប្បធម៌រវាងកម្ពុជានិងចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន