(ភ្នំពេញ)៖ តាំងពីបុរាណកាលមកប្រទេសចិន និងកម្ពុជា មានការផ្លាស់ប្តូរប្រជាជន និងទំនាក់ទំនងវប្បធម៌យ៉ាងទូលំទូលាយ។ ពីផ្លូវសូត្រសមុទ្របុរាណ ដែលកប៉ាល់រាប់ពាន់គ្រឿង បានប្រកួតប្រជែងគ្នា រហូតដល់អន្តរកម្មជាញឹកញាប់នៅលើឆាកការទូតពេលទំនើប ប្រទេសចិន និងកម្ពុជាបានសហការគ្នា ដើម្បីបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការ ដោយស្មោះស្ម័គ្រជាមួយនឹងប្រទេសនានា។
ជាពិសេស គឺចាប់តាំងពីពេលចូលដល់យុគសម័យថ្មីមក ប្រទេសទាំងពីរបានជំរុញយ៉ាងទូលំទូលាយ ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក សមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយបានរួមគ្នាសរសេរជំពូកថ្មីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ឆ្នាំនេះគឺជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ហើយក៏ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន» ផងដែរ។
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន អាចនិយាយបានថា ជាកិច្ចសហប្រតិបត្តិការរវាងមិត្តល្អ មិត្តពិត កិច្ចសហប្រតិបត្តិការកម្ពុជា និងចិន ត្រូវបានគាំទ្រដោយប្រជាជននៃប្រទេសទាំងពីរ និងបានឆ្លងកាត់ការសាកល្បងនៃការផ្លាស់ប្តូរស្ថានភាពអន្តរជាតិ វាមានកម្លាំងជំរុញដ៏ខ្លាំងក្លា និងការអភិវឌ្ឍយ៉ាងទូលំទូលាយ។ ក្រឡេកមើលទៅអនាគត ប្រទេសកម្ពុជា និងចិន កំពុងប្រឈមមុខនឹងឱកាសប្រវត្តិសាស្ត្រថ្មី ធ្វើការរួមគ្នាដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ឈ្នះ-ឈ្នះ ជឿជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិននឹងមានការអភិវឌ្ឍបន្ថែមទៀត ក្នុងយុគសម័យថ្មី។
ប្រទេសកម្ពុជា និងចិន មានប្រវត្តិផ្លាស់ប្តូរមិត្តភាពជាយូរណាស់មកហើយ។ កម្ពុជា និងចិន មានប្រវត្តិនៃការផ្លាស់ប្តូរគ្នាជាង២០០០ឆ្នាំរួចមកហើយ។ ប៉សឺឡែនបុរាណ ដែលត្រូវបានរកឃើញនៅខេត្តតាកែវ របស់ប្រទេសកម្ពុជា អាចតាមដានប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរមិត្តភាព រវាងប្រទេសទាំងពីរដល់ពីរសតវត្សទី១ នៃគ.សមកម៉្លេះ។ លោកជូ អ៊ីង និងលោក ខាង ថៃ នៅសម័យសាមកុកបានសរសេរថា «កំណត់ត្រានៃរឿងចម្លែកនៅក្នុងហ្វូណន» និង «កំណត់ត្រានៃបរទេសក្នុងរាជវង្សវូ» រៀងៗខ្លួន ដែលរៀបរាប់លំអិតអំពីទំនៀមទម្លាប់ និងវប្បធម៌របស់កម្ពុជា។ នេះបានបង្ហាញថា នៅដើមសម័យសាមកុក កម្ពុជា និងចិន បានសម្រេចនូវដំណើរទស្សនកិច្ចទៅវិញទៅមក របស់បេសកជន។
រហូតដល់អំឡុងរាជវង្ស សុង មានកំណត់ត្រានៃការផ្លាស់ប្តូរជាញឹកញាប់ របស់ក្រុមនាវាដឹកទំនិញចេនឡា មកដល់ឈានចូវ និងក្វាងចូវ។ «កំណត់ត្រារបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា» និពន្ធដោយ លោក ជីវ តាក្វាន់ ក្នុងរាជវង្សយាន បានក្លាយជាឯកសារសំខាន់ សម្រាប់សិក្សាប្រវត្តិសាស្ត្រកម្ពុជា។
ក្រោយឆ្នាំ១៨៤០កន្លងមក ជនជាតិចិនមួយចំនួនធំ បានចូលមករស់នៅក្នុងប្រទេសកម្ពុជា ដើម្បីរស់នៅ និងធ្វើការ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ទៅក្នុងសង្គមក្នុងស្រុកកម្ពុជា និងបានកសាងស្ពានដ៏សំខាន់មួយ សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន។ ការផ្លាស់ប្តូររវាងកម្ពុជា និងចិន បានវិវត្តន៍ពីការផ្លាស់ប្តូរផ្លូវការដំបូងបំផុត ទៅជាពាណិជ្ជកម្ម និងចុងក្រោយទៅជាការធ្វើចំណាកស្រុក និងការតាំងទីលំនៅរបស់ប្រជាជន។ ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរអង្វែង រវាងប្រទេសទាំងពីរ គឺជាទ្រព្យសម្បត្តិដ៏កម្រ និងមានតម្លៃសម្រាប់ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ សម្រេចបាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពង្រឹងការផ្លាស់ប្តូរវប្បធម៌ ក្នុងសង្គមអន្តរជាតិនាពេលបច្ចុប្បន្ននេះ។ នៅឆ្នាំ១៩៥៨ ប្រទេសកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងទស្សវត្សរ៍៥០មក មេដឹកនាំរដ្ឋចិនបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនដង ហើយព្រះបាទ នរោត្តម សីហនុក៏បានយាងទៅប្រទេសចិនជាច្រើនដងផងដែរ។
ទំនាក់ទំនងកម្ពុជា-ចិន បានឆ្លងកាត់នឹងការសាកល្បងនៃការផ្លាស់ប្តូរស្ថានភាពអន្តរជាតិ ហើយនៅតែមានភាពរឹងមាំដូចសិលា ដែលមិនអាចបំបែកបាន។ ប្រទេសកម្ពុជា និងចិន បានឈានដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ការផ្លាស់ប្តូររវាងមេដឹកនាំនៃប្រទេសទាំងពីរ កាន់តែមានភាពញឹកញាប់ ហើយការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម យោធា ការអប់រំ វប្បធម៌ សុខាភិបាល និងផ្សេងៗទៀត កំពុងមានការពង្រីកបន្ត។ ក្នុងឆ្នាំ២០១០ កម្ពុជា និងចិនបានចេញនូវសេចក្តីប្រកាសរួមមួយ បានបង្ហាញថា ប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
កាលពីខែតុលា ឆ្នាំ២០១៦ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានមកបំពេញទស្សនកិច្ចទៅកម្ពុជា ដោយបាននាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ ឡើងដល់កម្រិតថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រ។ នៅក្នុងឆ្នាំ២០១៩ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ដែលពេលនៅសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជា បានឈានដល់ការឯកភាពគ្នាដ៏សំខាន់ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ហើយភាគីទាំងពីរបានចុះហត្ថលេខារួមគ្នាលើ «ផែនការសកម្មភាព» ស្តីពីការកសាងសហគមន៍វាសនារួមចិន-កម្ពុជាគ្នា។ គួរបញ្ជាក់ផងដែរថា កម្ពុជាក៏ជាប្រទេសដំបូងគេ ដែលកសាងសហគមន៍វាសនារួមជាមួយប្រទេសចិន។
ក្រោមការដឹកនាំរបស់ប្រមុខការទូតរដ្ឋ «ផែនការសកម្មភាព» សម្រាប់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស។ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងយុគសម័យថ្មីទទួលបានលទ្ធផលជាផ្លែផ្កា។ ចាប់តាំងពីឆ្នាំ២០១៣មក គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានបង្កើតការរួមផ្សំសរីរាង្គជាមួយ «យុទ្ធសាស្ត្រចតុកោណ»
របស់កម្ពុជា ដែលជួយសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
ប្រទេសកម្ពុជា និងចិន បានកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ «ឆកោណត្បូងពេជ្យ» នៅក្នុងវិស័យសំខាន់ៗចំនួនប្រាំមួយ គឺនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងវប្បធម៌ប្រជាជន ពង្រឹងការតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងសម្រេចបានលទ្ធផលផ្លែផ្កា ក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងវិបុលភាព ក្នុងតំបន់និងពិភពលោក។
នៅឆ្នាំ២០២២ ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានដាក់ឱ្យប្រើប្រាស់ ហើយប្រទេសកម្ពុជាបានឈានចូលដល់សម័យ «ផ្លូវល្បឿនលឿន» តាំងពីពេលនោះមក។ ពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដល់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពីកិច្ចសហប្រតិបត្តិការកសិកម្ម ដល់ជំនួយផ្នែកវេជ្ជសាស្ត្រនិងសុខភាព ពីការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងពហុកីឡដ្ឋានជាតិមរតកតេជោ ដល់ជំនួយជួសជុលសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដូចជាប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ពីការដាក់ឱ្យដំណើរការ និងប្រតិបត្តិការគម្រោង
ជំនួយក្នុងប្រទេសកម្ពុជា ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងដំណាក់កាលដំបូង នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលនឹងបញ្ចប់នៅឆ្នាំ២០២៤ ដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចជាស្ពានមេគង្គក្រចេះ ពីផលិតផលពិសេសរបស់កម្ពុជាកាន់តែច្រើនឡើងៗដូចជា អង្ករ ស្វាយ មៀន ម្រេច និងផលិតផលជលផល ដែលចូលក្នុងគ្រួសាររាប់ពាន់ក្នុងប្រទេសចិន ដើម្បីកែលម្អសន្តិសុខស្បៀង និងផ្តោតលើការកសាងប្រព័ន្ធកសិកម្មទំនើបបែបបីវិមាត្រ ចម្រុះ ស្មុគស្មាញ និងមានប្រសិទ្ធភាពនៅកម្ពុជា... កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្រេចបាននូវសមិទ្ធិផល ដែលមានលក្ខណៈប្រវត្តិសាស្ត្រ និមិត្តរូប រនិងបកគំហើញ ហើយជាស្នាដៃសំខាន់ៗ រៀបរាប់រឿងដ៏កក់ក្តៅ និងរឿងនិទានមិត្តភាព ហើយបានប្រែក្លាយជាចលនាអភិវឌ្ឍន៍បេះដូងមួយ ក្លាយជាគំរូនៃការគោរពស្មើភាព និងកិច្ចសហប្រតិបត្តិការដោយស្មោះស្ម័គ្រជាមួយប្រទេសនានា ក្នុងយុគសម័យថ្មី។
ចាប់តាំងពីប្រទេសចិន និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅឆ្នាំ២០២០ សមាមាត្រនៃទំនិញមិនបាច់បង់ពន្ធ នៅក្នុងពាណិជ្ជកម្មទំនិញរបស់ភាគីទាំងពីរ បានឈានដល់ជាង៩០% ដែលជំរុញឱ្យមានកំណើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មទ្វេភាគី។ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា និងជាប្រភពនៃការវិនិយោគដ៏ធំបំផុតសម្រាប់រយៈពេល ១២ឆ្នាំជាប់ៗគ្នា។ យោងតាមទិន្នន័យដែលចេញផ្សាយដោយ អគ្គនាយកដ្ឋានគយកម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនឈានដល់ ៧.៣១៣ពាន់លានដុល្លារអាមេរិក កើនឡើង១៨.៨%។ លើសពីនេះ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការវិនិយោគរបស់ចិននៅកម្ពុជាមានចំនួន ៤២%នៃការវិនិយោគបរទេសសរុបរបស់កម្ពុជា។ ទំនាក់ទំនងគំរូកម្ពុជា និងចិន គឺផ្អែកលើការគោរពគ្នាទៅវិញទៅមក និងរាប់អានគ្នាដោយស្មើភាព របស់ប្រទេសទាំងពីរ។
ប្រទេសទាំងពីរធ្លាប់បានរងគ្រោះពីការឈ្លានពានរបស់បរទេសក្នុងសម័យមុន ហើយជាដៃគូធម្មជាតិក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ប្រឆាំងអនុត្តរភាព និងនយោបាយអំណាច និងការពារតម្លៃរួមរបស់មនុស្សជាតិទាំងអស់។ ភាគីទាំងពីរបានរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ និងអង្គការសហប្រជាជាតិជាដើម ហើយបានដើរតួនាទីនាំមុខ និងជាគំរូក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ តំបន់ និងអនុតំបន់។
កម្ពុជាបាននាំមុខក្នុងការគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក គំនិតផ្តួចផ្តើមសន្តិសុខពិភពលោក គំនិតផ្តួចផ្តើមអរិយធម៌ពិភពលោក។ល។
ទស្សនវិស័យសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន មានលក្ខណៈទូលំទូលាយ និងមានអនាគតដ៏គួរឱ្យទន្ទឹងរង់ចាំ។ បច្ចុប្បន្ននេះទំនាក់ទំនងកម្ពុជា-ចិន កំពុងបង្ហាញពីសន្ទុះនៃការអភិវឌ្ឍន៍ជាវិជ្ជមាន ការជឿទុកចិត្តគ្នាទៅវិញទៅមក ផ្នែកនយោបាយត្រូវបានពង្រឹងឥតឈប់ឈរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទទួលបានលទ្ធផលជាផ្លែផ្កា ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីក៏កាន់តែជិតស្និទ្ធផងដែរ។ ការរួមកសារគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងជាមួយនឹងការរៀបចំផែនការនៃ «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា មាគ៌ាដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា គឺស្រដៀងគ្នាខ្លាំង គោលដៅរបស់ប្រទេសចិន ក្នុងការកសាងប្រទេសសង្គមនិយមទំនើប តាមមធ្យោបាយគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០៥០ និងគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង។ អាចនិយាយបានថា កម្ពុជា និងចិនជាអ្នករួមដំណើរលើវិថីនៃការអភិវឌ្ឍដូចគ្នា ទស្សនវិស័យសម្រាប់ការកសាងសហគមន៍ ដែលមានអនាគតរួមគ្នាប្រទេសទាំងពីរ គឺមានលក្ខណៈទូលំទូលាយ និងមានសមត្ថភាពពេញលេញ ក្នុងការក្លាយជាគំរូសម្រាប់ការកសាងសហគមន៍វាសនារួម របស់មនុស្សជាតិ។ ពួតដៃគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ប្រទេសកម្ពុជានិងចិនគួរតែអនុវត្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅលើវិស័យផ្សេងៗដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសន្តិសុខ ហើយបន្តបង្កើត «កំណែស៊ីជម្រៅ» នៃការជឿទុកចិត្តគ្នាផ្នែកនយោបាយកម្ពុជា-ចិន «កំណែដែលបានធ្វើឱ្យប្រសើរឡើង» នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង «កំណែពង្រីក» នៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ បន្ថែមថាមពលថ្មីទៀត ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ និងមានការអភិវឌ្ឍន៍កាន់តែឆាប់រហ័ស ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយទៀតផងដែរ។ ផ្តោតលើបច្ចុប្បន្ន ហើយសម្លឹងមើលទៅអនាគត ប្រទេសកម្ពុជា និងចិនគួរតែបន្តខិតខំប្រឹងប្រែង ក្នុងវិស័យដូចខាងក្រោម។
ទីមួយ គឺពង្រឹងជាយុទ្ធសាស្ត្រនៃការជឿទុកចិត្តគ្នា ទៅវិញទៅមក។ សំណើរបស់សហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានអត្ថន័យយុទ្ធសាស្ត្រ គឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដែលធ្វើឡើងដោយផ្អែកលើការជំរុញការអភិវឌ្ឍន៍ប្រកបដោយសុខមាលភាពល្អ និងស្ថិរភាពគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគី មានសារៈសំខាន់ និងឥទ្ធិពលយ៉ាងទូលំទូលាយ មានប្រយោជន៍ដល់ការជំរុញការបង្រួបបង្រួម និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងការកសាងទំនាក់ទំនងកម្ពុជា-ចិន ទៅជាទំនាក់ទំនងដ៏រឹងមាំនៃការរួមបញ្ចូលទៅវិញទៅមក មានសមភាព មានផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។ ទន្ទឹមនឹងនោះ វាអាចបង្កើតជាទិសដៅគំរូដ៏សំខាន់នៅក្នុងតំបន់ជុំវិញ និងដើរតួនាទីឈានមុខគេក្នុងការកសាងសហគមន៍វាសនារួមចិន-អាស៊ាន និងសហគមន៍អាស៊ីវាសនារួម។ ទីពីរគឺធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ។ យើងត្រូវកែលម្អបន្ថែមទៀត និងអនុវត្តការតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសទាំងពីរ និងសម្រួលដល់ការផ្លាស់ប្តូរបុគ្គលិក និងទំនិញរវាងភាគីទាំងពីរ។
ពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ឱ្យកាន់តែស៊ីជម្រៅ និងប្រើប្រាស់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសហគ្រាសធុនតូច និងធុនមធ្យម។ ធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវកម្រិតនៃកិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ដើម្បីដំណើរការតំបន់ឧស្សាហកម្មឱ្យបានល្អ។ យើងនឹងគាំទ្រកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវកម្រិតវិទ្យាសាស្ត្រកសិកម្ម និងបច្ចេកវិទ្យា និងឧស្សាហូបនីយកម្ម ពង្រីកការនាំចូលផលិតផលកសិកម្ម ដែលមានអត្ថប្រយោជន៍ពីកម្ពុជា ជំរុញការសាងសង់គម្រោងធំៗ និងគាំទ្រកម្ពុជាក្នុងការពន្លឿនឧស្សាហូបនីយកម្ម។ អនុវត្តការសាងសង់គម្រោង «តូចតែស្អាត» និងគម្រោងជំនួយដល់កម្ពុជាផ្សេងៗទៀត ហើយផ្តល់ជំនួយដល់កម្ពុជា ឱ្យអស់ពីលទ្ធភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ទី៣ គឺពង្រីកការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន គឺជាចំណងដ៏សំខាន់នៃទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងកម្ពុជានិងចិន។ ត្រូវជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ចិន-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ព្រមទាំងពង្រីកទំហំនៃការផ្លាស់ប្តូរនិស្សិត និងវគ្គបណ្តុះបណ្តាលបុគ្គលិករវាងប្រទេសទាំងពីរ។
នៅលើទឹកដីដ៏ធំនៃទ្វីបអាស៊ី ទំនាក់ទំនងកម្ពុជា និងចិន ប្រៀបដូចជាទន្លេនៃមិត្តភាពដ៏វែងឆ្ងាយ ដែលលាតសន្ធឹងលើពេលវេលា និងលំហ កាន់តែមានភាពធន់បន្ទាប់ពីព្យុះភ្លៀង។ ប្រៀបដូចជាប្រសាសន៍របស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបាននិយាយថា «មិនថាស្ថានភាពអន្តរជាតិ និងតំបន់ផ្លាស់ប្តូរយ៉ាងណានោះទេ ប្រទេសចិននឹងតែងតែជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងមានការគាំទ្រយ៉ាងខ្ជាប់ខ្ជួនបំផុត»។ ខ្ញុំជឿជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រាកដជានឹងកាន់តែស៊ីជម្រៅ និងជាក់ស្តែងបន្ថែមទៀតនាពេលអនាគត ដោយកំណត់ជាគំរូសម្រាប់ការកសាងសហគមន៍វាសនារួមគ្នា សម្រាប់មនុស្សជាតិ៕
ដោយ៖ Hou Sheng សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ (គុនមីង) ចិននៃរាជបណ្ឌិត្យសភាខេត្តយូណាន
អ្នកបកប្រែ៖ Zhou Zili អ្នកគ្រូបង្រៀនភាសាខ្មែរនៅវិទ្យាស្ថានភាសា និងវប្បធម៌ចិនយូណាននៃសាកលវិទ្យាល័យខេត្តយូណាន