(កំពង់ឆ្នាំង)៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គេសង្កេតឃើញ មានថ្នាក់ដឹកនាំមន្ត្រីរាជការ យុវជនយុវនារី សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលអញ្ជើញមកពីតាមបណ្ដាខេត្ត មានចំនួនរាប់ម៉ឺននាក់បានមកលេងកម្សាន្តនៅតាមបណ្ដាទីកម្សាន្តនានា និងនៅទីធ្លាប្រគុំតន្ត្រីក្នុងក្រុ ងកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្ដាមូលដ្ឋានតាមបណ្ដាស្រុកទាំង៨ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែងក្រោមដំបូលសុខសន្តិភាព។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ សករាជ ២៥៦៩ គ្រឹស្តសករាជ២០២៥នេះ នៅគ្រប់ទីក ន្លែងក្នុងខេត្តកំពង់ឆ្នាំង គេក៏សង្កេតឃើញមានការរៀបចំសង្ក្រាន្តនៅតាមទីវត្តអារាម និងសហគមន៍កម្សាន្តផ្សេងៗដោយមានការរៀបចំនូវសោភ័ណភាពបានយ៉ាងល្អឥត ខ្ចោះសម្រាប់ទទួលប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋជាភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកលេងកម្សាន្ត។ កម្មវិធីសង្ក្រាន្តឆ្នាំថ្មីក្នុងខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្ត ទៅរយៈពេល១ថ្ងៃកន្លងមកនេះ គឺប្រកបដោយភាពសប្បាយរីករាយ និងមានសុខសុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈយ៉ាងពេញលេញផងដែរ។
លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានមកលេងកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃបុណ្យចូលឆ្នាំទី១ ទាំងភ្ញៀវជាតិ និងភ្ញៀវបរទេស ចំនួន ៣៣.៥៤២៨នាក់ ក្នុងនោះភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្តក្នុងក្រុងកំពង់ឆ្នាំង មានចំនួន ២៧៧,២៧៧នាក់។
លោកសង្ឃឹមថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះនៅថ្ងៃចូលឆ្នាំទី២ និងថ្ងៃទី៣ និងមានភ្ញៀវជាតិ និងភ្ញៀវបរទេ សអញ្ជើញមកលេងកម្សាន្តក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង និងមានចំនួនកើនឡើងបន្ថែមទៀតផងដែរ។
លោកវីរសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងផងដែរថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត តែងបានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការយកចិត្តទុកដាក់ការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្តក្នុងក្រុងកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ គឺកម្លាំងរបស់លោកបានដាក់ពង្រាយនៅតាមគោលដៅជាទីកម្សាន្តនានាក្នុងក្រុងកំពង់ឆ្នាំង ដោយត្រៀមជានិច្ចទាំងការការពារសន្តិ សុខសណ្ដាប់ធ្នាប់ ទាំងការជួយបងប្អូនប្រជាពលរដ្ឋទៅ តាមតម្រូវការចាំបាច់ផ្សេងៗ។
ដោយឡែកកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ ដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំ គឺកម្លាំងមន្ត្រីនគរបាលរបស់លោកនៅតាមបណ្ដាគោលដៅបានយកចិ ត្តទុកដាក់ការពារ និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធា រណៈបានល្អប្រសើរ ដើម្បីបង្កការសប្បាយរីករាយដល់បង ប្អូនប្រជាពលរដ្ឋដោយមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ កាតព្វកិច្ចការពារសន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋថ្ងៃនេះដែលជាថ្ងៃចូលឆ្នាំទី២ កម្លាំងរបស់លោកក៏និងត្រៀមរៀបចំពង្រាយកម្លាំ ងទៅតាមគោលដៅជាបន្តផងដែរ៕