(បន្ទាយមានជ័យ)៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរទៅដើរលេងកម្សាន្ដ នៅខេត្តបន្ទាយមានជ័យ ជាង១៨ម៉ឺននាក់។

លោក អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ក្នុងខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរសរុបចំនួន ១៨៧,៧៨៤នាក់ កើនឡើង៤៩,៣៧%។

បើតាមលោកអភិបាលខេត្ត ចំនួនភ្ញៀវបើប្រៀបធៀប ថ្ងៃទី១ ឆ្នាំ២០២៤ មានចំនួន១២៥,៧១៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៨៤,៤២៧នាក់, ភ្ញៀវបរទេស មានចំនួន៣,៣៥៧នាក់ (ភ្ញៀវភាគច្រើនជនជាតិ ថៃ ចិន ឥណ្ឌូណេស៊ី ឥណ្ឌា នៅតំបន់កាស៊ីណូប៉ោយប៉ែត)៕