(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រទានសារលិខិតថ្លែងអំណរគុណ ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសារថ្វាយព្រះអង្គ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ២០២៥។
ក្រៅពីកោតសរសើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាអ្នកដឹកនាំឆ្នើមមួយរូប ដែលបំពេញភារកិច្ចបម្រើឧត្តមប្រយោជន៍ប្រជាជាតិ និងប្រជាជារាស្រ្តកម្ពុជា ព្រះអង្គក៏បានប្រទានពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយពុទ្ធពរគ្រប់ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតផងដែរ៕