(រតនគិរី)៖ ដើម្បីចូលរួមចំណែកជាមួយកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រើប្រាស់ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ «សង្ក្រាន្តរតនគិរី» នៅក្នុងបរិវេណមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ តំណាងលោកឧកញ៉ាចិន សំណាង ម្ចាស់ហាងពេជ្រCSNJនៅរាជធានីភ្នំពេញ បានប្រគល់អំណោយជូនលោក វ៉ាន់ សោភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្តរតនគិរី។
លោកស្រី សុផាន់ណា តំណាងសប្បុរសជនខាងលើបានឱ្យឱ្យដឹថា ទោះបីអំណោយមានតិចតួចក្តី តែនេះជាទឹកចិត្តជ្រះថ្លាជួយកងកម្លាំងបានមួយចំណែកដែរ។
តំណាងសប្បុរសរូបនេះបន្តថា លោកឧកញ៉ាចិន សំណាង និងលោកស្រីកន្លងមកបានជួយឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗជូនរដ្ឋបាលខេត្តរតនគិរីសម្រាប់ប្រើប្រាស់ ហើយកាលពីចូលឆ្នាំថ្មី ឆ្នាំរោង(២០២៤)កន្លងទៅគ្រួសារលោកនិងសប្បុរសជនដទៃទៀតក៏បានជួយឧបត្ថម្ភភេសជ្ជៈដល់កងកម្លាំងលេខាធិការដ្ឋានគណៈបញ្ជការឯកភាពខេត្តរត្តរតនគិរីដែរ។
លោកវ៉ាន់ សោភា តំណាងឲ្យកងកម្លាំងទាំងអស់ថ្លែងអំណរគុណចំពោះសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភភេសជ្ជៈ,ស្រាបៀរសម្រាប់ចាត់ចែងក្នុងពិធីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនាឱកាសនេះ។
ដោយឡែកសប្បុសរជនដទៃទៀតក្រុមហ៊ុនចំការចេក(ថាកូ)មានទីតាំងនៅក្នុងភូមិសាស្ត្រស្រុកកូនមុំ និងស្រុកលំផាត់ឧបត្ថម្ភដល់កងកម្លាំងការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធី"សង្ក្រាន្តរតនគិរី"ទឹកសុទ្ធចំនួន៣០០កេស៕