(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមអបអរខួប១០ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រ ក្នុងបញ្ជីរួមគ្នានៃមត៌កវប្បធម៌អរូបិយ របស់មនុស្សជាតិ នាទីក្រុងដាងជីន សាធារណៈរដ្ឋកូរ៉េ។
គណៈប្រតិភូនិងក្រុមការងារចូលរួមកម្មវិធីអបអរខួប១០ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រនេះ ដឹកនាំដោយ ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ។
ពិធីអបអរនេះ មានការចូលរួមដោយតំណាងសហគមន៍ទាញព្រ័ត្ររបស់រដ្ឋភាគីទាំង៤ រួមមានកូរ៉េ កម្ពុជា ហ្វីលីពីន និងវៀតណាមផងដែរ ក្នុងនោះកម្ពុជាមានតំណាងសហគមន៍ចំនួន២ គឺសហគមន៍កំពុងកុង ខេត្តកណ្តាល ចំនួន២រូប តំណាងសហគមន៍កំពុងក្តី ខេត្តសៀមរាបចំនួន១រូប និងក្រុមល្ខោនខោលវត្តស្វាយអណ្តែតចំនួន៦រូប ចូលរួមសម្តែង និងផ្សព្វផ្សាយមត៌កវប្បធម៌អរូបិយកម្ពុជា៕