(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេច​តេ​ជោ​ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ផ្ញើសារលិខិតគោរពជូនពរ អ្នកឧកញ៉ា ឧកញ៉ា​ លោកជំទាវ លោក លោកស្រី ប្រធានសាខា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ទូទាំង២៥ រាជធានីខេត្ត និងប្រជាជនខ្មែរគ្រប់ៗរូប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។

នាឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តម និងមង្គលសិរីសួស្តីប្រពៃថ្លៃថ្លា នៃពិធីចូលឆ្នាំថ្មីខ្មែរប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ នេះ សូមទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សា ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា​ លោកជំទាវ លោក លោកស្រី ប្រធានសាខា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ទូទាំង២៥ រាជធានីខេត្ត និងប្រជាជនខ្មែរគ្រប់ៗរូប ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន សុភមង្គល សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួនបញ្ញាញាណវាងវៃភ្លឺថ្លា ជន្មាយុយឺន ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយ ពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាឡើយ។