(កំពង់ធំ)៖ ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ បាននាំគ្នាសម្រុកមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍«សង្រ្កាន្តកំពង់ធំ»តាមផ្លូវមាត់ស្ទឹងសែន។

ទន្ទឹមនឹងការមកលេងកម្សាន្តយ៉ាងច្រើនកុះករនេះ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានខិតខំ រក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាព ដោយពុំមានបញ្ហាអ្វីកើតឡើយ៕