(កំពង់ចាម)៖ នារសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្ត អញ្ជើញបូជាទានធូប ទាន ផ្កាផ្ញី ថ្វាយព្រះពុទ្ធរូបដើម្បីស្រង់ទឹកព្រះនាថ្ងៃបុណ្យចូលឆ្នាំថ្មី ថ្ងៃឡើងស័ក ដែលពិធីនេះប្រារព្ធធ្វើឡើងនាមុខសាលាខេត្តកំពង់ចាម។
បន្ទាប់ពីកម្មវិធីនេះក៏មានកានិមន្តអញ្ជើញចូលរួមពីសំណាក់ ព្រះអនុគណខេត្ត ព្រះសង្ឃ គ្រប់ជាន់ថ្នាក់១០០ អង្គ និងប្រជាពលរដ្ឋដែលអញើញមកកម្សាន្តសប្បាយជាច្រើនផងដែរ។
សូមបញ្ជាក់ថា ក្រៅពីពិធីស្រង់ទឹកព្រះនេះក៏មានកម្មវិធីជាច្រើនផងដែរមានដូចជា៖ព្រឹត្តការណ៍សប្បាយ ប្លែកៗជាច្រើន ដូចជាការរៀបចំតំបន់ត្រជាក់ចិត្ត ដែលមានការដាក់រថយន្តបាញ់ទឹក និងបាញ់ពុះសាប៊ូ ការប្រគំតន្រ្តីព្រមទាំងបានរៀបចំទីតាំងកម្សាន្តសប្បាយៗជាច្រើនទៀត រួមមាន៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែងប្រជាប្រិយ និងទស្សនីយភាពសិល្បៈចម្រុះ និង ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិបានសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ខ្មែរ ដែលជាកេរ៍ ដំណែល តាំងពីយូរលង់ណាស់មកហើយជាពិសេសទៅទៀតនោះ ក៏មានការ Free WiFi ថែមទៀតផង។
សម្រាប់បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវធានាបានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដើម្បីបង្កបរិយាកាសកក់ក្ដៅជូនពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាព៕