(ភ្នំពេញ)៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១១៖១៥នាទី នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រកម្ពុជា។ ការអញ្ជើញមកដល់របស់ មេដឹកនាំកំពូលមហាយក្សចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានការទទួលស្វាគមន៍ដោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត ដើម្បីជាការផ្តល់កិត្តិយសដ៏ធំធេងដល់មហាមិត្តរបស់កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ, ជួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

នៅក្នុងដំណើរទស្សនកិច្ច មេដឹកនាំកម្ពុជា-ចិន មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ក្នុងបរិការណ៍នេះ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង «ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្គរ»ផងដែរ។

ក្នុងដំណើរទស្សនកិច្ច ឯកសារចំនួន៣៧ រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ បន្ថែមពីនេះ មានឯកសារចំនួន៥ផ្សេងទៀតពាក់ព័ន្ធនឹង គម្រោងព្រែកជីកហ្វូណនតេជោ​ ត្រូវបានចុះហត្ថលេខាជាផ្លូវការ ដើម្បីអភិវឌ្ឍព្រែកជីកហ្វូណនតេជោ។ ក្នុងជំនួបជាមួយសម្តេចតេជោ លោកប្រធានាធិបតី ស៊ី ជីនពីង ប្រកាសគាំទ្រ​យ៉ាងពេញទំហឹងចំពោះកិច្ចអភិវឌ្ឍនៅកម្ពុជា ជាពិសេសគម្រោង​ព្រែកជីកហ្វូណនតេជោ។

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២របស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជា៖

១៖ ប្រធានាធិបតីចិន ស៊ី ជីនពីង អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ

https://fna.asia/adcee59

២៖ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីចិន ស៉ី ជីនពីង ក្នុងកិច្ចចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា

https://fna.asia/d05ad9c

មិត្តចាស់ដ៏ស្និទ្ធស្នាល, សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីនពីង ជួបគ្នាជាថ្មីលើដីកម្ពុជា

https://fna.asia/44da84a

៤៖ ព្រះមហាក្សត្រខ្មែរ និងលោកប្រធានាធិបតីចិន ជួបសវនាការ

https://fna.asia/6523696

៥៖ កម្ពុជា និងចិន សម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» ក្នុងឱកាសប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

https://fna.asia/ab731de

៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន​

https://fna.asia/c0ec4cb

៧៖ នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីចិន ឯកភាពកសាង​សហគមន៍​វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល

https://fna.asia/581f6dd

៨៖ ជំនួបជាមួយមិត្តចាស់ដ៏ស្និទ្ធស្នាលសម្តេចតេជោ, លោក ស៊ី ជីនពីង ប្រកាសគាំទ្រ​កិច្ចអភិវឌ្ឍនៅកម្ពុជា ជាពិសេសគម្រោង​ព្រែកជីកហ្វូណនតេជោ និងបង្ហាញក្តីរំភើបចំពោះ​ការបដិសណ្ឋារកិច្ច

https://fna.asia/ed77a4f

៩៖ ឯកសារចំនួន៣៧ រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង

https://fna.asia/71e210b

១០៖ ប្រធានាធិបតីចិន ស៊ី ជីនពីង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

https://fna.asia/deb36df

១១៖ កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង គម្រោងព្រែកជីកហ្វូណនតេជោ​ ត្រូវបានចុះហត្ថលេខាជាផ្លូវការ

https://fna.asia/7016c6a

១២៖ ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រទានពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជាកិត្តិយសជូន ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

https://www.facebook.com/freshnewsasia/posts/1025395589775120

១៣៖ ក្រសួងការបរទេសកម្ពុជាបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា។

https://fna.asia/d436ace

១៤៖ ចិនកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៉ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

https://fna.asia/01df394

១៥៖ កម្ពុជា-ចិន បន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរ

https://fna.asia/192c68b

១៦៖ ភាគីចិនគាំទ្រដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពកាន់តែច្រើន មកបណ្តាក់ទុននៅកម្ពុជា

https://fna.asia/a9d2a51

១៧៖ កម្ពុជា-ចិន អះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូល របស់គ្នាទៅវិញទៅមក

https://fna.asia/21d4a0b

១៨៖ ប្រធានាធិបតីចិន ស៊ី ជីនពីង បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយជោគជ័យរយៈពេល២ថ្ងៃ

https://fna.asia/d947b45