(កំពង់ចាម)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំនេះ មានភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋជាង៤សែននាក់ បានចូលរួមលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្រីសន្ធរ ខេត្តកំពង់ចាម។
ក្រោមម្លប់សន្តិភាពដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាជននៅក្នុងប្រទេសគ្រប់ទី បានសប្បាយ នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មី ឆ្នាំ២០២៥។ ដោយឡែកនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្រីសន្ធរ ដឹកនាំដោយ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ និងមានការចូលរួមពីគណៈអភិបាល ក្រុមប្រឹក្សា ស្រុក កងកម្លាំង មន្ត្រីរាជការ រដ្ឋបាលឃុំទាំង១៤។
មុនចូលឆ្នាំពីថ្ងៃទី១ដល់ទី៦ ខែមេសាឆ្នាំ ២០២៥ រដ្ឋបាលស្រុកបានរៀបចំឲ្យមានការប្រគំតន្ត្រីខ្នាតធំ មានការដាក់តាំងពិព័រណ៍ កម្មវិធីប្រដាល់គុនខ្មែរ ការប្រឡងចម្រៀង ការប្រឡងបវរកញ្ញាឯកនារីវ័យចំណាស់ ការផ្គុំតន្ត្រីខ្នាតធំ និងបាញ់ទឹករាំលេងកម្សាន្ត ហើយពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ មានការប្រគុំតន្ត្រីនិងការបាញ់ទឹក នៅសួនច្បារមុខលោកយាយស្រីសឈ ជូនយុវជនដែលអញ្ជើញមកលេងនៅសួនច្បារយ៉ាងច្រើនកុះករ។
ការរៀបចំព្រឹត្តការណ៍សង្រ្តាន្តស្រីសន្ធរ នៅវត្តកោះកែវ ឃុំព្រែកដំបូងស្រុកស្រីសន្ធរ មានការដាក់តាំងពីពណ៌ ភូមិមួយផលិតផលមួយ មានស្តង់ឃុំចំនួន១៤ ស្តង់ស្រុកចំនួន១ និងស្តង់យុវជនចំនួន១ ប្រជាពលរដ្ឋនៅតាមបណ្ដាលឃុំតាមដងផ្លូវបានចេញមកដាក់ពាងទឹកនិងដាក់ទឹកនឹងមានគូសរូបបេះដូងដើម្បីជូនប្រជាពលរដ្ឋធ្វើដំណើរតាមដូងផ្លូវលេងទឹកដោយការគោរពគ្នាទៅវិញទៅមក មានរៀបចំការលេងល្បែងប្រជាប្រិយ ការប្រគំតន្ត្រី ការបាញ់ទឹកនិងពិធីស្រង់ព្រះនៅវត្តកោះកែវ ។ ដោយឡែកព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតគឺមានការរៀបចំ ប្រណាំង ក្របី សេះ គោ រទេះគោ រទេះសេះ និងការសម្ដែងរបស់ក្រុមក្របីត្លុកដើម្បីថ្វាយទូកស្បារមី ព្រះអង្គវត្តបារាណ៍ព្រះជីវរ៍ធំ ដែលជាទម្លៀមទម្លាប់របស់ប្រជាជន ឃុំបារាយណ៍។ ការរៀបចំបេីកសង្រ្កាន្តស្រីសន្ធរដោយ លោក ហេង វណ្ណនី អភិបាលរងខេត្ត តំណាងអភិបាលខេត្តកំពង់ចាម និងពិធីស្រង់ព្រះក្រោមអធិបតីភាព លោក លូ គឹមឈន់ ប្រធានក្រូមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាមស្រុកស្រីសន្ធរ។
រដ្ឋបាលស្រុកស្រីសន្ធរ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្រីសន្ធរឆ្នាំនេះ ប្រជាពលរដ្ឋមកលេងបាន ៤២៤.៧៨៦ដង/នាក់ (ស្រី២៣១.៤១៨ដង/នាក់) ចូលរួមសប្បាយរីករាយ ហើយមិនមានការបង្កគ្រោះថ្នាក់ ពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលពុំមានអ្វីដែលគួរឲ្យកត់សម្គាល់ឡើយ។ អាជ្ញាធរបានពិនិត្យឃើញថា ប្រជាពលរដ្ឋនាំគ្នាចេញមកលេងតាមបងផ្លូវ តាមទីកំសាន្តនានា និងតាមវត្ត ដោយមានរបៀបរៀបរយនិងសណ្ដាប់ធ្នាប់ល្អ ប្រសេីរ៕