(បាត់ដំបង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក ស រដ្ឋា ប្រធានស.ស.យ.ក. ខេត្ត បានអញ្ជើញជួបសំណេះសំណាលថ្លែងអំណរគុណ និងប្រគល់អំណោយជូនកងកម្លាំងនគរបាលខេត្តបាត់ដំបង កងកម្លាំងអាវុធហត្ថខេត្ត កងកម្លាំងតំបន់សឹករងខេត្ត ក្រុមអគ្គិសនីបាត់ដំបង ក្រុមគ្រូពេទ្យ និងបុគ្គលិករដ្ឋាករទឹកបាត់ដំបង ដែលបានចូលរួមក្នុងការងាររៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៥» ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសសំណេះសំណាលនោះ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានលើកចិត្ត និងនាំអំណោយទៅប្រគល់ជូន ក្រុមការងារ កងកម្លាំងទាំងអស់រួមមាន៖ កងកម្លាំងនគរបាលខេត្ត ចំនួន៧០៦នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល, កងកម្លាំងអាវុធហត្ថខេត្ត ចំនួន១១៧នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល, កងកម្លាំងតំបន់សឹករងខេត្ត ចំនួន៥០នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល, ក្រុមអគ្គិសនីបាត់ដំបង ចំនួន៨២នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល, ក្រុមគ្រូពេទ្យ ចំនួន១ក្រុម ទទួលបានថវិកា២០លានរៀល និងបុគ្គលិករដ្ឋាករទឹក ចំនួន១ក្រុម ទទួលបានថវិកា ២០លានរៀលផងដែរ៕