(មូស្កាត, ប្រទេសអូម៉ង់)៖ នៅព្រឹក​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក Enrique I. Florencio អគ្គលេខាធិការ ADFIAP និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Mahmood Abdullah Al Aweini អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍។

ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់៕