(ភ្នំពេញ)៖ នៅក្នុងចំណោមឯកសារ នៃកិច្ចព្រមព្រៀងចំនួន៣៧ រវាងកម្ពុជា-ចិន ដែលបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង មកកម្ពុជា លោក ម៉ារ យ៉ារិទ្ធិ បានបង្ហាញនូវចំណាប់អារម្មណ៍ខ្លាំងទៅលើព្រមព្រៀងលើវិស័យបច្ចេកវិទ្យា និង AI ដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងនៅទូទាំងពិភពលោក។ ចំណាប់អារម្មណ៍លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក ម៉ារ យ៉ារិទ្ធិ បានអះអាងថា ដោយសារតែនៅពេលបច្ចុប្បន្ននេះ គឺជាសម័យឌីជីថល ហើយអ្នកធ្វើការទៅលើវិស័យនេះគឺជាយុវជន យុវនារី ដែលមានកម្លាំងដើម្បីឈានទៅមុខទៀត ដើម្បីដឹកនាំប្រទេស។ ព្រោះយុវជន យុវនារី គឺជាកម្លាំងដ៏សំខាន់ខ្លាំងណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស។
សូមជម្រាបថា ឯកសារចំនួន៣៧ ត្រូវបានចុះទាំងនេះត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះគឺមានឯកសារពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖