(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុរបស់ គ.ជ.ប និងវីដេអូអប់រំដែលបានផលិតរួចសម្រាប់ផ្សព្វផ្សាយ ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ រួចហើយអង្គប្រជុំបានកែសម្រួលខ្លឹមសារ នៃកំណត់ហេតុលើចំណុចមួយចំនួន បន្ទាប់មកបានឯកភាពគ្នាដូចខាងក្រោម៖