(កំពង់ឆ្នាំង)៖ ពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរាចំនួន១៦គ្រួសារ នៅក្នុងស្រុកកំពង់ត្រឡាច និងនៅ ក្នុងឃុំជ្រៃបាក់-ឃុំស្រែថ្មី ស្រុករលាប្អៀរ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាពីលោកប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេ ត្តកំពង់ឆ្នាំង។

ការផ្ដល់អំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ឬអតីតយុទ្ធជន និវត្តជន្ម និងជនមានពិការភាពនៅក្នុងខេត្តកំពង់ឆ្នាំង កន្លងមកមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត តែងតែយកចិត្តទុកដាក់ស្រាវជ្រាវ ស្វែងរកពលរដ្ឋដែលមានជីវភាពខ្វះខាតទាំងនោះនៅគ្រប់មូលដ្ឋាន ដើម្បីជួយទំនុក បម្រុងនូវជីវភាពរបស់ពួកគាត់ដែលកំពុងជួបការលំបាក ដើម្បីផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកា រួមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដូចជារទេះ ជនពិការ ឧបករណ៍សិប្បនិម្មិត ម្រាប់ជនពិការដូច ជា ជើងសិប្បនិម្មិតជាដើម។គឺមន្ទីរបានយកចិត្តទុក ដាក់គ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលអាចជួយបានទៅតាមលទ្ធភាព។

លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធ ជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានប្រាប់ថា បច្ចុប្បន្នលោកតែងតែស្វែងរកសម្ភារប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគពីសប្បុរសជននានាខ្លះៗ ដើម្បីយកមកចែកជូនដល់ ពលរដ្ឋដែលមានជីវភាពខ្វះខាត និងអតីតយុទ្ធជននិវត្តជន ឬជនមានពីការភាព ដែលពួកគាត់កំពុងជួបការលំបាកពិតប្រាកដ នៅតាមបណ្ដាមូលដ្ឋានមួយចំនួន ដែលលោកបានទទួលព័ត៌មានបានតាមរយៈអាជ្ញាធរ ឬតាមរយៈអ្នកសារព័ត៌មាន ដែលបានផ្ដល់ជូនលោកអំពីជីវភាពរស់នៅនិងការលំបាកផ្សេងៗរបស់ពល រដ្ឋ ឬអតីតយុទ្ធជន និវត្តជន និងជនមានពិការភាពក្នុងមូលដ្ឋានមួយចំនួនក្នុងខេត្ត។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា បើទោះជាការផ្ដល់នូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួ យចំនួនដល់ពួកគាត់កន្លងមក និងពេលបច្ចុប្បន្ន បានតិចក្តីច្រើនក្តី គឺលោកតែងតែបានចែករំលែកធ្វើយ៉ាងណាឲ្យបានគ្រប់ៗគ្នា និងភាគច្រើនអំណោយ និងសម្ភារដែលត្រូវផ្ដល់ជូនឲ្យពួកគាត់ទាំងអស់ នោះ លោកបានដឹកជញ្ជូនទៅផ្ដល់ជូនពួកគាត់ដល់មូលដ្ឋានតែម្ដង មិនចាំបាច់ឱ្យពួកគាត់ធ្វើដំណើរមកទទួលដល់មន្ទីរ ដែលនាំឱ្យមានការលំបាក ក្នុងការធ្វើដំណើរឆ្ងាយនោះឡើយ៕