(សាធារណរដ្ឋតួកគីយ៉េ)៖ ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ បានកត់សម្គាល់ឃើញថា សសរស្តម្ភទី៣ នៃកិច្ចសហប្រតិបត្តិជម្រុញវិស័យទេសចរណ៍គឺជា ការចូលរួមចំណែកពី វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។

ក្នុងកិច្ចប្រជុំនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិភូ ក៏បានអញ្ជើញចូលរួមផងដែរ។ ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំត្រូវបោះឆ្នោតលើសេចក្តីសម្រេចសំខាន់ៗមួយចំនួនរបស់ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit) នៅទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ។

ការបោះឆ្នោតលើសេចក្តីសម្រេចសំខាន់ៗ រួមមាន៖ ផែនការសកម្មភាពការងាររបស់គណៈកម្មការប្រតិបត្តិ​ កញ្ចប់ថវិការបស់សមាគមប្រចាំឆ្នាំ២០២៥ ការតែងតាំងសវនការសម្រាប់ឆ្នាំ២០២៥ ព្រមទាំងការទទួលស្គាល់សមាសភាពគណៈកម្មការប្រតិបត្តិ និងគណៈកម្មការនាយក នៃសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកសម្រាប់អាណត្តិថ្មី (២០២៥-២០២៧)៕