(សាធារណរដ្ឋតួកគីយ៉េ)៖ លោក Fazal Bahardeen នាយកប្រតិបត្តិក្រុមហ៊ុន Crescent Rating and HalalTrip បញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជួយជំរុញវិស័យទេសចរណ៍មូស្លីម (Muslim Friendly) តាមរយៈកិច្ចសហការផ្តល់ការបណ្តុះបណ្តាលលើបដិសណ្ឋាកិច្ច និងចំណេះដឹងផ្នែកឌីជីថលសម្រាប់បម្រើដល់វិស័យទេសចរណ៍។

ការលើកឡើងបែបនេះ របស់នាយកប្រតិបត្តិក្រុមហ៊ុន Crescent Rating and HalalTrip ធ្វើឡើងក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋតួកគីយ៉េ។

បន្ថែមពីនេះ ក្នុងជំនួបបានពិភាក្សាការងារដោយផ្តោតលើ ការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដែលជាគោលដៅ Muslim Friendly សម្រាប់ពិភពលោក តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន៕