(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយកម្ពុជា ស្ថាបនិករមណីដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីដ្ឋានភូមិសុខារាវី និងជាប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន​ (CJBI) និងលោក OKUBO Hideo ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ Forval Corporation ស្ថាបនិក​ និងជាប្រធាននៃមូលនិធិ​ CIESF នឹងរួមគ្នាចែករំលែកនូវបទពិសោធន៍ ក្នុងសិក្ខាសាលា ស្តីពី «ការប្រើប្រាស់​ គុណធម៌ ក្នុងការគ្រប់គ្រងអាជីវកម្ម»

សិក្ខាសាលានេះ រៀបចំឡើងនៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០១៖៣០រសៀល ដល់ ០៥៖០០ល្ងាច ទីតាំងនៅរមណីដ្ឋានធម្មជាតិភូមិរំដួល ដែលអនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី៕

ចុះឈ្មោះ​ទីនេះ៖ https://forms.gle/sDLYwbcFp9zfDB1eA