(កំពង់ឆ្នាំង)៖ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំង ដើម្បីត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាពេលខាងមុខនេះ។
នាឱកាសនោះ សម្ដេចមហាមន្ត្រី ក៏បានពិនិត្យទៅលើសកម្មភាពការភ្ជួរសាកល្បងរបស់គោឧសភរាជចំនួន ៥នឹម និងបានពិនិត្យការដាក់ស្រូវ ពោត និងសណ្ដែកឱ្យគោឧសភរាជបរិភោគសាកល្បងផងដែរ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃ១-២-៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២-១៣-១៤-ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ ខែឧសភាឆ្នាំ២០ ២៥ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។
ដើម្បីញ៉ាំងព្រះរាជពិធីច្រត់ព្រះនង្គ័លឱ្យប្រព្រឹត្តទៅយ៉ាងមហោឡារិក ស័ក្តិសមទៅនឹងអត្ថន័យនិងខ្លឹមសារដូចខាងលើ, គណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ បានធ្វើការណែនាំដូចខាងក្រោម៖
*គណៈកម្នធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិរដ្ឋ បាលខេត្តកំពង់ឆ្នាំងនិងក្រសួងពាក់ព័ន្ធ ត្រូវសហកា រជាមួយក្រសួងព្រះបរមរាជវាំងរៀបចំព្រះរាជពិធីច្រ ត់ព្រះនង្គ័លនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឲ្យបា នមហោឡារិក ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំ ផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ ន រោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នា ក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជ ការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជារាស្ត្រ តាមចំនួនកំណត់ជាក់ស្ដែង ដើម្បីរួម គ្នាថែរក្សានូវព្រះរាជប្បវេណីពីរបុរាណរបស់ព្រះម ហាក្សត្រ ឱ្យបានគង់វង្ស។
*រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវរៀបចំឲ្យមានការតាំងពិ ព័រណ៍រូបភាពបង្ហាញពីនយោបាយទឹក ផលិតផល កសិកម្មដូចជា៖ ស្រូវ ពោត សណ្ដែក។ល។សិប្បកម្មក្នុងស្រុកព្រមទាំងវត្ថុសម្ភារៈ គ្រឿងបរិក្ខារកែច្នៃ និងសមិទ្ធផល៤៦ឆ្នាំ នៃការអភិវឌ្ឍន៍លើគ្រប់វិស័យកន្ល ងមក ដែលខេត្តសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាមបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។
*រដ្ឋបាលខេត្តត្រូវចាត់តាំងថ្នាក់ដឹកនាំចូលរួមក្នុងព្រះ រាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង តាមចំនួនកំណត់ និងណែនាំគ្រប់មន្ទីរ-អង្គភាព -ក្រុង-ស្រុក- ឃុំ-សង្កាត់-គ្រឹះស្ថានសិក្សា-សាលារៀន-រោងចក្រ-សហគ្រាស និងគ្រប់គេហដ្ឋានប្រជារាស្រ្តឲ្យតុបតែងលម្អដោយលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហា ក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរព្រះរាជពិធីវប្បមង្គលដ៏ឧត្តមនេះ។
សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺប្រព្រឹត្តឡើងដើម្បីជាមង្គលឧទ្ទិសដល់ការចាប់ផ្ដើមរដូវធ្វើស្រែចំការរបស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ ក្តិសិទ្ធឲ្យបង្អុរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទទទួលបានភោគផលខ្ពស់៕