(តាកែវ)៖ សកម្មជនគាំទ្រគណបក្សភ្លើងទៀន និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន០៩រូប នៅភូមិថ្មកែវ ឃុំត្រាំកក់ បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំងសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់ពីពេលនេះតទៅ។

ពួកគាត់សូមគាំទ្រយ៉ាងពេញទំហឹងនូវការអភិវឌ្ឍ ដែលមានភាពរីកចម្រើន និងទំនាក់ទំនងការទូត ប្រកបដោយភាពឈ្លាសវៃនិងទទួលបានផ្លែផ្កាជាទីមោទនភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា៕