(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង។
ជាក់ស្តែង ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ និច) និងក្មេងទំនើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយធ្វើឡើងនៅវិទ្យាល័យ បីតាឯករាជ្យ ស្ថិតក្នុងស្រុកគងពិសី។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ញ៉េន មុន្នីរតនៈ អភិបាលរងស្រុកគងពិសី និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចំនួន ៨៤១នាក់ (ក្នុងនោះស្រី៤៥៣នាក់) ផងដែរ៕