(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ វៀតណាម។

ពិធីនេះត្រូវបានរៀបចំ ក្រោមអធិបតីភាព លោក តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅផ្លូវ Le Duan (ទល់មុខសាលបង្រួបបង្រួម) ខណ្ឌទី ១ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្រៅពីមេដឹកនាំកម្ពុជា​ មេដឹកនាំប្រទេសឡាវ និងបណ្តាអន្តរជាតិមួយចំនួនទៀត ក៏ត្រូវបានអញ្ជើញឱ្យចូលរួមពិធីនេះផងដែរ៕