(ភ្នំពេញ)៖ នៅក្នុងខែមេសា ឆ្នាំ២០២៥ មានកុមារឈឺចំនួន ៧៤ ២៥៤នាក់ ត្រូវបានពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងភ្នំពេញ និងខេត្តសៀមរាប។ នៅក្នុងនោះ កុមារមានជំងឺធ្ងន់ៗចំនួន ១៥,២០៣ក់ និងកុមារមានជំងឺគ្រុនឈាម ចំនួន២៦៩នាក់ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងខេត្តសៀមរាប។
តាមរយៈតួលេខដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញថា កុមារចំនួន ២,៥១២ ត្រូវបានទទួលការវះកាត់ នៅក្នុងនោះវះកាត់បេះដូង និងក្តិតប្រហោងបេះដូងតាម សរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន៨០នាក់។
នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ៧,៧៩០នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃ មន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១,៦៦៦នាក់។ មន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕