(កណ្ដាល)៖ លោក ជាម សុខុន ប្រធានគណបក្សកម្លាំងជាតិឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមាន និងគំរាមពលរដ្ឋឲ្យដកពាក្យបណ្ដឹងវិញ ក្រោយពលរដ្ឋប្ដឹងសុំអន្ដរាគមន៍ពីអាជ្ញាធរ ដោយសារគណបក្សនេះលើផ្លាកមុខផ្ទះពួកគាត់ដោយគ្មានការអនុញ្ញាត។
សារសំឡេងតាមប្រព័ន្ធឆាតរបស់លោក ជាម សុខុន ដែលគំរាមកំហែងប្រជាពលរដ្ឋ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រើសំឡេងធ្ងន់ៗថា ប្រសិនបើអ្នកណាហ៊ានប៉ះពាល់ ឬដកផ្លាកគណបក្សដែលបក្ខពួករបស់ខ្លួនដាក់នៅមុខផ្ទះពលរដ្ឋនោះ លោកនឹងប្ដឹងចាប់ដាក់ពន្ធនាគារ និងពិន័យលុយចំនួន២០លានរៀលថែមទៀតផង។
ដោយឡែក ចំពោះពលរដ្ឋដែលប្ដឹងលោកកាលពីម្សិលមិញ លោកបានប្រាប់ឲ្យដកពាក្យបណ្ដឹងវិញជាបន្ទាន់ បើមិនដូច្នេះទេ លោកនឹងប្ដឹងបកវិញជាក់ជាមិនខានឡើយ។
សូមជម្រាបថា លោក ឡូយ សារឹម អាយុ៤៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរ ដើម្បីសុំការអន្តរាគមន៍ចំពោះការលើកផ្លាកគណបក្សកម្លាំងជាតិ នៅមុខផ្ទះរបស់ពួកគាត់ ដោយគ្មានការអនុញ្ញាត និងមិនពេញចិត្តពីលោកដែលជាម្ចាស់ផ្ទះ។
ក្រុមការងារគណបក្សកម្លាំងជាតិ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានទៅលើកផ្លាកគណបក្សរបស់ខ្លួន នៅមុខផ្ទះប្រជាពលរដ្ឋដែលធ្វើឲ្យប្រជាពលរដ្ឋសម្ដែងការខឹងសម្បារ និងមិនពេញចិត្តជាខ្លាំងចំពោះសកម្មភាពនៃការលើកផ្លាកគណបក្សនេះ។
នៅពេលគណបក្សកម្លាំងជាតិកំពុងលើកផ្លាកបែបនេះ ពួកគាត់បានទៅហាមឃាត់ ដើម្បីបញ្ឈប់សកម្មភាព ប៉ុន្តែសកម្មជនគណបក្សនេះមិនបញ្ឈប់ឡើយ ពីសំណាក់បុគ្គលឈ្មោះ ជាម សុខខុន។
ក្រោយពីឃើញសកម្មភាពរឹងទទឹងបែបនេះ ប្រជាពលរដ្ឋបានទៅដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរ ដើម្បីជួយអន្តរាគមន៍ និងបញ្ឈប់សកម្មភាព នៃការលើកស្លាកគណបក្សកម្លាំងជាតិបែប គ្រាដែលពួកគាត់មិនពេញចិត្តនឹងមិនមានការអនុញ្ញាតឲ្យមានការលើកស្លាកគណបក្សមួយនេះដោយ។
លោក ឡូយ សារឹម បានបញ្ជាក់ថា កាពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ មានឈ្មោះ ជាម សុខខុន តំណាងគណបក្សកម្លាំងជាតិឃុំពុកប្ញស្សី បានមកទំនាក់ទំនងសុំដាក់ផ្លាកគណបក្សកម្លាំងជាតិមុខដីរបស់លោក តែលោកមិនបានយល់ព្រមទេ ស្រាប់តែនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២រសៀល ជៀម សុខខុន និងបក្ខពួក១ក្រុម ប្រមាណ១០នាក់ នាំគ្នាមកជីលបង្គោលរាបឥដ្ឋ លើកផ្លាកគណបក្សកម្លាំងជាតិ នៅលើដីចំហៀងខាងត្បូងមុខផ្ទះលោក ទោះបីលោកប្រាប់ ព្រមទាំងមានកម្លាំងនគរបាលហាមឃាត់ឲ្យផ្អាក ក៏នៅតែបន្តធ្វើរួចរាល់ដែរ។
ដូច្នេះដើម្បីកុំឲ្យសាធារណៈជនយល់ច្រឡំថា លោក និងគ្រួសារ ជាសមាជិកគណបក្សកម្លាំងជាតិ លោកស្នើសុំលោកអភិបាលស្រុកខ្សាច់កណ្តាល មេត្តាអន្តរាគមន៍រុះរើផ្លាកគណបក្សកម្លាំងជាតិចេញឲ្យផុតពីដីមុខផ្ទះលោផង មិនតែប៉ុណ្ណោះឈ្មោះ ជាម សុខខុន បានគំរាមថា បើមានការខូចខាត ប៉ះពាល់ផ្លាកដែលលើករួចនេះនឹងមានបញ្ហាជាមួយពួកគេ៕