(កំពង់ស្ពឺ)៖ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ញ្ជើញក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ " រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់ " ដែលរៀបចំឡើងដោយមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវរៈ សហការជាមួយរោងចក្រ Ventura Leather wear MFY (CD) H.K មានកម្មករនិយោជិត ចូលរួមម្មករនិយោជិត សរុបប្រមាណជិតប្រម៉ាណ ៨,០០០នាក់ ។

ក្នុងពិធីសំណេះសំណាលលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត មានប្រសាសន៍លើកឡើងថា គុណតម្លៃនៃសុខសន្តិភាព ដែលជាកិច្ចខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ។ ជាក់ស្តែងប្រមុខរាជរដ្ឋាភិបាល ធ្វើឱ្យខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្មសរុប ១,៤១៣កន្លែង ក្នុងនោះ រោងចក្រ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរមានចំនួន ៣៤៥កន្លែង មានកម្មករនិយោជិត សរុប ២៤៦,៩៣៤នាក់ ក្នុងនោះ ស្រី១៥៦,២៧៥នាក់ នឹងបច្ចុប្បន្ននេះ ខេត្តកំណង់ស្ពឺ កំពង់តែមានតម្រូវការកម្លាំងពលកម្មបន្ថែមចំនួន៨,៣១៦កន្លែងបន្ថែមទៀត ទន្ទឹមនឹងភាពរីកចំរើនក្នុងការវិនិយោគទុនក្នុងខេត្តកំពង់ស្ពឺ រាជរដ្ឋាភិបាលបានបង្កើតកម្មវិធីនយោបាយជាច្រើនក្នុងការលើកស្ទួយដល់ជីវភាពបងប្អូនកម្មករនិយោជិត ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ កិច្ចគាំពារសង្គមជាពិសេសផ្តល់អត្ថប្រយោជន៍ជាច្រើនជូនដល់ស្ត្រីមានផ្ទៃពោះ និងសម្រាលកូន។

លោកបណ្ឌិត អភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូន កម្មករនិយោជិត សូមធ្វើដំណើរដោយការគោរពច្បាប់ចរាចរ ធ្វើដំណើរដោយម៉ូតូ សូមពាក់មួកសុវត្ថិភាពជាប់ជានិច្ច ការពារអាយុជីវិតរបស់ខ្លួនឱ្យបានល្អ មួយវិញទៀត សូមស្នើចូលរួមសម្អាតបរិស្ថានឱ្យបានល្អ ត្រូវចេះគ្រប់គ្រងសម្រាម រក្សាអនាម័យ ដើម្បីសុខភាពយើង និងបរិស្ថានរស់នៅរបស់យើង ។

លោកបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍សង្កត់ធ្ងន់ថា និយោជក និងបងប្អូនកម្មករ សូមរស់នៅជាមួយគ្មាប្រកបដោយសុខដុមរម្យនា ធ្វើឱ្យសហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តមួយ មានបញ្ហាសូមធ្វើការសម្របសម្រួលគ្នាដោយសន្តិវិធី ឈរលើគោលការំណ៍ច្បាប់ទាំងអស់គ្នា ពីបើមិនស្រុះស្រួលគ្នាគឺខាតទាំងសងខាង ៕