(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា អ្នកសារព័ត៌មាន មិនមែនជាអ្នកនយោបាយនោះទេ ហើយអ្នកដែលយកវិជ្ជាជីវៈសារព័ត៌មានទៅបម្រើនយោបាយទុច្ចរិតប៉ុណ្ណោះដែលតែងតែមានបញ្ហា រហូតលែងមានកន្លែងឈរជើងដើម្បីធ្វើការងារបន្ត។ ការបញ្ជាក់របស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោករដ្ឋមន្រ្តី បានបន្តថា អ្នកសារព័ត៌មានដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបានពេញលេញ គឺជាអ្នកសារព័ត៌មានដែលបំពេញការងារដោយមិនមានការភ័យខ្លាចអ្វីទាំងអស់ និងមានប្រយោជន៍សម្រាប់សង្គមជាតិថែមទៀតផង។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖