(ភ្នំពេញ)៖ សិស្ស និស្សិត ជាច្រើន មកពីតាមបណ្តាល រាជធានី ខេត្តនានា ដែលមានជីវភាពខ្វះខាត និងកំពង់សិក្សានៅពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយក្រៃលែង ប្រកបដោយភាពកក់ក្តៅបំផុត ដែលបានស្នាក់នៅក្នុងអគារអន្តេវាសកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា។

ជាមួយនឹងការបានស្នាក់នៅរៀនសូត្រ នៅក្នុងអគារអន្តេវេសកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា សិស្ស និស្សិត បានថ្លែងនូវការគោរអរគុណចំពោះការប្រោសប្រទានពីសម្តេចព្រះសកលវិទ្យាទិការ និងលោក ងួន ស្តេចភក្តី ដែលបានអនុញ្ញាតិឱ្យសិស្សនិស្សិតដែលលមានជីវភាពខ្វះ ជាជនពិការ បានស្នាក់នៅនិងរៀនសូត្រនៅទីនេះ ។ ពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលបានជួយសាងសង់អគារអន្តេវេសកដ្ឋាននេះឡើង។

សូមបញ្ជាក់ថា អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានកម្ពស់៥ជាន់ ៣០បន្ទប់ នេះ ផ្តួចផ្តើមកសាងឡើងដោយសម្តេចព្រះអភិសិរីសុគន្ធាព្រះសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រីី សម្តេចព្រះមហសង្ឃរាជព្រះមហាធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕