(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៨៖០០នាទីយប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និង នៅគ្រប់ខេត្តទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ក្រសួងបានបញ្ជាក់ថា ទិវាជាតិនេះ នឹងមានការដាក់តាំងបង្ហាញស្នាដៃរបស់ សិស្ស និស្សិត និងសាធារណជនដែលមានគំនិតច្នៃប្រឌិត នវានុវត្តន៍ ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងវិស័យពាក់ព័ន្ធនានា ដែលអាចប្រើប្រាស់ជាប្រយោជន៍ដល់ការសិក្សា ស្រាវជ្រាវ បម្រើដល់ការងារសង្គម វិស័យកសិកម្ម ពាណិជ្ជកម្ម សំណង់ និងឧស្សាហកម្ម។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់នាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានអាសយដ្ឋាន អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈលេខទូរសព្ទ ០១៧ ៧៤៧ ៧៧៣/០៩៨ ៩៨៧ ៧៧៩/០៩៥ ២៣២ ៤៦៥ ឬអ៊ីមែល៖ [email protected][email protected]