(ភ្នំពេញ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ជាព្រះរាជាគណៈកិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ បាននិមន្តជួបសំណេះសំណាលជាមួយការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម ទាំង៩ ក្រុងស្រុក នៃខេត្តកំពង់ស្ពឺ ព្រមទាំងបាននាំអំណោយ និងថវិកាមួយចំនួន ប្រគល់ជូនផងដែរ។

ក្នុងនោះផងដែរ ព្រះរតនសោភ័ណ បានមានសង្ឃដិការផ្តាំផ្ញើទៅប្រធានការិយាល័យទាំង៩ សុំជួយមើលថែព្រះសង្ឃ និងសន្តោសអនុគ្រោះដល់ភិក្ខុ សាមណេរ ក្នុងក្រុងស្រុកនីមួយៗផង និងសូមសាមគ្គីភាពគ្នា ដើម្បីសេចក្តីថ្លៃថ្នូរក្នុងសាសនា និងសង្គមជាតិ៕