(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូន លោក អ៉ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដោយចូលរួមអបអរសាទរដល់ខួបលើកទី៧៥ នៃសេចក្តីប្រកាស Schuman នាថ្ងៃទី០៩ ខែឧសភា ដែលជាថ្ងៃចេញសេចក្តីថ្លែងការណ៍ឈានទៅប្រកាសបង្កើតសហភាពអឺរ៉ុប។

ក្នុងសារលិខិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា ទំនាក់ទំនងរវាងសហភាពអឺរ៉ុប-ប្រទេសកម្ពុជា ត្រូវបានពង្រឹងនិងពង្រីក ជាបន្តបន្ទាប់ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា យោគយល់ ជឿទុកចិត្ត និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

សម្តេចបានបញ្ជាក់បន្តថា «កិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-ប្រទេសកម្ពុជាជាច្រើនវិស័យ រួមទាំងកិច្ចសហប្រតិបត្តិការសភា និងទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន, យើងធ្វើការងាររួមគ្នាផងដែរដើម្បីលើកកម្ពស់ពហុភាគីនិយម និងបើកចំហ ប្រកបដោយបរិយាប័ន្ន និងសណ្តាប់ធ្នាប់អន្តរជាតិមួយផ្អែកលើច្បាប់»

សម្តេចបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ជំនួយដ៏មានសារៈសំខាន់ជាច្រើនរបស់សហភាពអឺរ៉ុបដល់ប្រទេសកម្ពុជា និងប្រជាជន ជាពិសេសសម្រាប់ការលើកកម្ពស់អភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ៕

ខាងក្រោមនេះជាសារលិខិតរបស់ប្រធានរដ្ឋសភាកម្ពុជា៖